ACUឃាត់ខ្លួនមន្ដ្រីជលផលម្នាក់ ដោយសង្ស័យពុករលួយជាង៣៦ម៉ឺនដុល្លារ

ACU អង្គភាពប្រឆាំង​អំពើពុក​រលួយ។

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីម្សិលមិញសម្រេចបញ្ជូនមន្ដ្រីរដ្ឋបាលជលផលម្នាក់ទៅតុលាការខេត្ដសៀមរាប ដោយចោទថា ជាប់ពាក់ព័ន្ធអំពើពុករលួយក្នុងទឹកប្រាក់ជាង៣៦ម៉ឺនដុល្លារទាក់ទងនឹងបទល្មើសនេសាទ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៧ខែមេសាឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចឃាត់ខ្លួននាយរងផ្នែករដ្ឋបាលជលផលដំដែក នៃខណ្ឌរដ្ឋបាលជល ខេត្ដសៀមរាបម្នាក់គឺលោក រឹម សំអ៊ុន បញ្ជូនទៅកាន់សាលាដំបូងខេត្ដសៀមរាបនៅថ្ងៃទី២៧ខែមេសា ដែលថាមន្ដ្រីរូបនោះប្រព្រឹតអំពើពុករលួយក្នុងទឹកប្រាក់១៤៦០លានរៀលដែលស្មើនឹង៣៦៥០០០ដុល្លារ។

បើតាមអង្គភាពប្រឆាំងអំពើពុករលួយមន្ដ្រីជលផលរូបនោះត្រូវជាប់ចោទពី «បទវិតិក្រម» តាមមាត្រា៥៩២និង៥៩៣ នៃក្រមព្រហ្មទណ្ឌ ករណីទាមទារនិងទទួលប្រាក់សំណូកពីប្រជានេសាទនិងបទល្មើសនេសាទតាមមាត្រា១០៣នៃច្បាប់ជលផល។

VODមិនអាចទាក់ទងប្រធានតុលាការលោក ងួន តារា និងព្រះរាជអាជ្ញាខេត្ដសៀមរាបលោក កើត វណ្ណារ៉េត ដើម្បីសាកសួរពីករណីនេះបានទេដោយលោកទាំងពីរប្រាប់ថាជាប់រវល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ