ពលករ​ខ្មែរ​វិល​ត្រលប់​ពី​ថៃ​វិញ​ដើរ​វង្វេងផ្លូវ​ជាន់​មីន​ដាច់​ជើង​ម្នាក់​

សមត្ថកិច្ច​ការពារ​ព្រំដែន​កំពុង​ជួយសង្គ្រោះ​ជន​រងគ្រោះ​(រូបភាពពីអគ្គ​ស្នងកា​រដ្នា​ន​នគរបាលជាតិ​ )

ពលករខ្មែរម្នាក់ជាន់មីនផ្ទុះដាច់ជើងម្ខាង និង រងរបួសធ្ងន់ធ្ងរបន្ទាប់ពីវិលត្រលប់ពីប្រទេសថៃវិញ ដោយដើរវង្វេងកាត់ព្រៃក្នុងតំបន់ ស ដែលជាតំបន់ហាមឃាត់ នៅតាមបណ្តោយព្រំដែនកម្ពុជានិងថៃ។

គេហទំព័ររបស់អគ្គស្នងការដ្នាននគរបាលជាតិ ចុះផ្សាយនៅថ្ងៃទី១៤ ខែ ឧសភា ឲ្យដឹថានៅរសៀលថ្ងៃទី១៤ ខែឧសភា នេះមានពលករប្រមាណជា ១០ នាក់បានវិលត្រលប់ពីប្រទេសថៃវិញ ដើរកាត់ព្រៃក្នុងតំបន់ ស ស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បណ្ដាលឲ្យយុវជនម្នាក់ជាន់ចំមីនផ្ទុះ ដាច់ជើងខាងស្ដាំ។

បើតាមអគ្គស្នងការដ្នាននគរបាលជាតិដដែលឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជ្រក់ សែត ភេទប្រុស អាយុ ១៦ឆ្នាំ មកពីភូមិគោកកក់ ឃុំ ស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។ បន្ទាប់ពីហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលការពារព្រំដែនគោកលេខ ៩១១ ប៉ុស្តិ៍ព្រៃគប់បានចូលទៅសង្គ្រោះ និង ដឹកជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ