អឺរ៉ុប​ផ្ដល់ជំនួយ​ជាង​៧២​ម៉ឺន​​អឺរ៉ូ​​សម្រាប់​ការអប់រំ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​

​សហភាព​អឺរ៉ុប បាន​ប្រកាស​ផ្ដល់​ជំនួយ​ជាង ៧២​ម៉ឺន​អឺរ៉ូ ដល់​អង្គការ​សង្គម​ស៊ីវិល សម្រាប់​ជំរុញ​ការយល់ដឹង និង​អប់រំ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។​ ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា​កន្លង​មក សហភាព​អឺរ៉ុប បាន​និយាយថា ខ្លួន​បាន​ផ្ដល់​ជំនួយ​ជាង ៧២​ម៉ឺន​អឺរ៉ូ​ទៅ​ដល់​អង្គការ​សង្គម​ស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ការយល់ដឹង និង​ការអប់រំ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។​

សហភាពអឺរ៉ុប បានប្រកាសផ្ដល់ជំនួយជាង ៧២ម៉ឺនអឺរ៉ូ ដល់អង្គការសង្គមស៊ីវិល សម្រាប់ជំរុញការយល់ដឹង និងអប់រំប្រវត្តិសាស្ត្រខ្មែរក្រហម។

ក្នុងសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី៣០ ខែមិថុនាកន្លងមក សហភាពអឺរ៉ុប បាននិយាយថា ខ្លួនបានផ្ដល់ជំនួយជាង ៧២ម៉ឺនអឺរ៉ូ ទៅដល់អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញការយល់ដឹង និងការអប់រំប្រវត្តិសាស្ត្រខ្មែរក្រហម។

លោក George Edgar អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា លោកសប្បាយរីករាយដែលសហភាពអឺរ៉ុប ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយចំពោះកម្ពុជា អាចជួយគាំទ្រអង្គការសង្គមស៊ីវិលចំនួន ៣ ដែលធ្វើការផ្នែកឯកសារ អប់រំ និងការយល់ដឹងអំពីប្រវត្តិសាស្ត្រថ្មីៗរបស់កម្ពុជា។

លោកបន្តថា៖ «ជំនួយទាំងនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ មិនត្រឹមតែការប្រឹងប្រែងផ្សះផ្សាជាតិ និងយុត្តិធម៌របស់កម្ពុជានាពេលសព្វថ្ងៃនេះទេ ប៉ុន្តែ ក៏សម្រាប់ការអប់រំយុវជនរបស់ខ្លួននាពេលខាងមុខផងដែរ»។

លោក Edgar បញ្ជាក់ថា ការជំរុញ និងការពង្រឹងការចងចាំប្រវត្តិសាស្ត្ររួម និងផ្ទាល់ខ្លួន មានន័យស្មើនឹងការបង្កើនការយល់ដឹង និងស្វែងយល់ពីសារៈសំខាន់នៃការគោរពសិទ្ធិមនុស្ស។

សហភាពអឺរ៉ុប បានឲ្យដឹងថា ចំនួនជាង ៧២ម៉ឺនអឺរ៉ូនោះ ត្រូវបានផ្ដល់ទៅមជ្ឈមណ្ឌលបុប្ផាណា មជ្ឈមណ្ឌលឯកសារកម្ពុជា និងសមាគម Meta House របស់អាល្លឺម៉ង់ប្រចាំនៅរាជធានីភ្នំពេញ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។