អាមេរិកអនុញ្ញាតឲ្យ​កម្ពុជា​នាំចេញផលិតផលសម្រាប់ធ្វើដំណើរដោយមិន​បង់ពន្ធ

រដ្ឋាភិបាល​សហ​រដ្ឋអាមេរិក​បាន​ប្រកាស​បើក​ការលើកលែងពន្ធលើទំនិញមួយចំនួន​ផ្សេង​ទៀត​ដែល​ផលិតនៅកម្ពុជាដែលអាមេរិក​បញ្ជាក់ថា​នេះ​ជាផ្នែកមួយ​ការពង្រីកកម្មវិធីនៃប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់​សហរដ្ឋអាមេរិកសម្រាប់​ប្រទេសមានការអភិវឌ្ឍតិចជាងគេនិងប្រទេសអាហ្វ្រិក។

រដ្ឋាភិបាល​សហ​រដ្ឋអាមេរិក​បាន​ប្រកាស​បើក​ការលើកលែងពន្ធលើទំនិញមួយចំនួន​ផ្សេង​ទៀត​ដែល​ផលិតនៅកម្ពុជាដែលអាមេរិក​បញ្ជាក់ថា​នេះ​ជាផ្នែកមួយ​ការពង្រីកកម្មវិធីនៃប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់​សហរដ្ឋអាមេរិកសម្រាប់​ប្រទេសមានការអភិវឌ្ឍតិចជាងគេនិងប្រទេសអាហ្វ្រិក។

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសបើកការលើកលែងពន្ធលើទំនិញមួយចំនួនផ្សេងទៀតដែលផលិតនៅកម្ពុជាដែលអាមេរិកបញ្ជាក់ថានេះជាផ្នែកមួយការពង្រីកកម្មវិធីនៃប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសមានការអភិវឌ្ឍតិចជាងគេនិងប្រទេសអាហ្វ្រិក។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃពុធនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថាកាលពីថ្ងៃទី៣០ ខែមិថុនា ការិយាល័យនៃតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសការពង្រីកដ៏ធំមួយនៃការអនុគ្រោះផ្នែកពាណិជ្ជកម្មដែលនឹងនាំប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជា។ សេចក្តីប្រកាសបន្តថាផលិតរបស់សម្រាប់ការធ្វើដំណើរមានដូចជាវ៉ាលី កាបូបស្ពាយ កាបូបដៃនិងកាបូបលុយដាក់ក្នុងហោប៉ៅ។ កម្ពុជាអាចនាំរបស់ទាំងនេះទៅកាន់សហរដ្ឋអាមេរិកបានដោយមិនបាច់បង់ពន្ធ។

សហរដ្ឋអាមេរិកបានបញ្ជាក់ថា៖ “ការពង្រីកប្រព័ន្ធGSP(ប្រព័ន្ធអនុគ្រោះពន្ធទូទៅ)មិនត្រឹមតែផ្តល់ឲ្យកម្ពុជានូវលទ្ធភាពចូលទៅក្នុងទីផ្សារនាំចូលរបស់សម្រាប់ការធ្វើដំណើរដែលមានតម្លៃចំនួន១០ពាន់លានដុល្លាអាមេរិកនៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះទេ តែវាថែមទាំងលើកទឹកចិត្តដល់ការអភិវឌ្ឍថែមទៀតនៃឧស្សាហកម្មវាយនភណ្ឌរបស់កម្ពុជាទៅក្នុងផ្នែកថ្មីៗនៃផលិតកម្មដែលផ្តល់ការចំណេញ”។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក William Heidt ត្រូវបានដកស្រង់សម្តីនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ “ការប្រកាសនេះរបស់ការិយាល័យនៃតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកអាចបើកទីផ្សាមួយថ្មីទាំងស្រុងសម្រាប់ក្រុមហ៊ុននាំចេញកម្ពុជា ហើយអាចបង្កើតឲ្យមានការងាររាប់ពាន់សម្រាប់ប្រជាជនកម្ពុជា។ យើងលើកទឹកចិត្តឲ្យផលិតករកម្ពុជាទាញយកប្រយោជន៍ពីឱកាសថ្មីនេះ ដែលនឹងជួយបង្កើនមុខវិស័យនៃមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា ជួយជំរុញកំណើនលូតលាស់សេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ”។

បើតាមស្ថានទូតអាមេរិក GSPជាកម្មវិធីអនុគ្រោះពាណិជ្ជកម្មដែលមានចំណាស់៤០ឆ្នាំមកហើយ ដោយនៅក្រោមកម្មវិធីនេះ គ្មានការយកពន្ធលើទំនិញនាំចូលជាច្រើនពីប្រទេសកំពុងអភិវឌ្ឍនិងផលិតផលបន្ថែមទៀតពីប្រទេសកម្ពុជានិងប្រទេសកំពុងអភិវឌ្ឍតិចតួចដែលទទួលបានអត្ថប្រយោជន៍ (LDBDCs)។

អាមេរិកជាគោលដៅនាំចេញធំបំផុតរបស់កម្ពុជា ហើយទំនិញដែលកម្ពុជានាំចេញទៅអាមេរិកច្រើនជាងគេគឺផលិតផលសម្លៀកបំពាក់និងស្បែកជើង ព្រមទាំងផលិតផលកសិកម្មជាដើម។ កម្ពុជាបាននាំចូលផលិតផលមួយចំនួនពីអាមេរិកដូចជារថយន្ត ម៉ាស៊ីន ថ្នាំពេទ្យ និងបរិក្ខារវេជ្ជសាស្ត្រជាដើម។

យោងតាមគេហទំព័រCensus.gov ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិកក្នុងឆ្នាំ២០១៤ មានចំនួន៣១៧១លានដុល្លារ ដែលក្នុងនោះកម្ពុជាបាននាំចេញទៅអាមេរិកមានចំនួន៣២៧,៩លានដុល្លារនិងនាំចូលមកវិញចំនួន២៨៤៦,៧លានដុល្លារ។ ចំណែកក្នុងឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មមានចំនួន៣៤១៥លានដុល្លារ ដែលក្នុងនោះកម្ពុជានាំចេញទៅអាមេរិកចំនួន៣៩២លានដុល្លារ ហើយអាមេរិកនាំចូលចំនួន៣០២៣លានដុល្លារ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។