តុលាការបន្តដំណើរសវនាការទាំងមិនមានវត្តមានលោក កឹម សុខា និង មេធាវី

សាលាដំបូងរាជធានីភ្នំពេញ​

សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះបន្តដំណើរសវនាការធម្មតា លើករណីលោក កឹម សុខា បើទោះជាមិនមានវត្តមានជនជាប់ចោទនិងមេធាវីការពារក្តី។

នៅព្រឹកនេះលោក កឹម សុខា និងមេធាវី៤រូបរបស់លោកមិនចូលរួមក្នុងអង្គសវនាការទេ ដោយពួកគេលើកឡើងថាតុលាការធ្វើឡើងខុសនីតីវិធី។ ក្រុមមេធាវីការពារក្តីក៏បានដាក់ពាក្យសុំពន្យារពេលសវនាការ តែចៅក្រមមិនព្រមតាមសំណើនោះទេ។

ក្រុមមេធាវីគណបក្សសង្គ្រោះជាតិក៏បានដាក់ប្តឹងទៅសាលាឧទ្ធរណ៍សុំដូរចៅក្រមជំនុំជម្រះលោក កែវ មុន្នី ចេញដែរ ដោយសំអាងហេតុថាចៅក្រមរូបនោះរងការរិះគន់ច្រើននិងមិនអាចផ្តល់យុត្តិធម៌បាន។ ប៉ុន្តែបណ្តឹងនោះក៏ត្រូវសាលាឧទ្ធរណ៍ច្រានចោលដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ