សកម្មជនគាំទ្រ លោក កឹម សុខា ដែលសមត្ថកិច្ចចាប់ខ្លួនត្រូវដោះលែងវិញនៅរសៀលនេះ​

លោក អ៊ុំ តារា ជាយុវជនអ្នកគាំទ្រលោក កឹម សុខា ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន​

សកម្មជនដែលឈរទាមទារឲ្យទម្លាក់បទចោទប្រឆាំងលោក កឹម សុខា ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅមុខសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានដោះលែងវិញនៅរសៀលនេះ។

ព្រឹកមិញសកម្មជនឈ្មោះ អ៊ុំ តារា ត្រូវបានសមត្ថកិច្ចខណ្ឌមករាចាប់ខ្លួននៅម៉ោង៩ព្រឹក ខណៈលោកឈរតវ៉ា ជាមួយប្រជាពលរដ្ឋប្រមាណ១០០នាក់ផ្សេងទៀតនៅមុខតុលាការ ហើយស្រែកទាមទារឲ្យចៅក្រមទម្លាក់បទចោទប្រឆាំងលោក កឹម សុខា។

លោក អ៊ុំ តារា ត្រូវសមត្ថកិច្ចខណ្ឌ៧មករាដោះលែងឲ្យមានសេរីភាពនៅម៉ោងជិត៣រសៀលនេះ។ លោក តារា បញ្ជាក់ថា សមត្ថកិច្ចតម្រូវឲ្យលោកចុះកិច្ចសន្យាមួយចំនួន តែលោកមិនព្រមចុះកិច្ចសន្យាជាមួយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ