តុលាការលើកពេលសវការលើលោក សម រង្ស៊ី ករណីថ្មីមួយទៀត

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

សាលាដំបូងរាជធានីភ្នំពេញ បានលើកសវនាការជំនុំជម្រះ លើលោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈដែលប្តឹងដោយមន្ត្រីគណបក្សប្រជាជនកម្ពុជា។

តាមគម្រោងតុលាការបើកសវនាការនៅថ្ងៃចន្ទនេះ ប៉ុន្តែបានលើកពេលវិញ ដោយមូលហេតុមេធាវីតំណាងដើមបណ្តឹងសុំពន្យារពេលនិងដោយសារអវត្តមានមេធាវីការពារលោក សម រង្ស៊ី ផងដែរ។

បើតាមការឲ្យដឹងពីមន្រ្តីតុលាការសំណុំរឿងនេះនឹងបើកសវនការនៅថ្ងៃទី៨ខែវិច្ឆិកាខាងមុខ។

សំណុំរឿងនេះលោក សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្តឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីលោក សម រង្ស៊ី បង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទិញចំនួនអ្នកចុច Like ក្លែងក្លាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក។

តំណាងលោក ហ៊ុន សែន បានប្តឹងទារសំណងជំងឺចិត្តពីលោក សម រង្ស៊ី ចំនួន២០លានរៀល។ ប៉ុន្តែលោក សម រង្ស៊ី ថាលោកមិនខ្វល់នឹងការប្តឹងនេះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ