ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន​នឹងត្រូវបិទ​បញ្ចប់នៅថ្ងៃ​ទី៣០ខែវិច្ឆិកា

សកម្មភាពចរាចរណ៍​តាម​ដង​ផ្លូវ

អគ្គនាយកដ្ឋានពន្ធដារ អំពាវនាវឲ្យម្ចាស់មធ្យោបាយដឹកជញ្ជូនដែលមិនទាន់បានបង់ពន្ធសម្រាប់ឆ្នាំ២០១៦នេះ ប្រញាប់បង់ពន្ធ ខណៈកាលបរិច្ឆេទនៃការបង់ពន្ធ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ខែវិច្ឆិកាខាងមុខនេះ។

តាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារចុះថ្ងៃទី១៨ខែវិច្ឆិកា បានលើកឡើងថា ម្ចាស់មធ្យោបាយដឹកជញ្ជូនជាច្រើនបានទៅបង់ពន្ធរួចហើយ គឺនៅសល់តែមួយចំនួនតូចទៀតប៉ុណ្ណោះដែលមិនទាន់បានទៅបង់ពន្ធ។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានអំពាវនាវឲ្យម្ចាស់យានយន្តដែលមិនទាន់បានបង់ពន្ធប្រដាប់ទៅបង់ឲ្យបានត្រឹមថ្ងៃទី៣០វិច្ឆិកាខាងមុខនេះ។

តាមសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ទៀតថា ក្រោយថ្ងៃបិទបញ្ចប់នៃការបង់ពន្ធ នគរបាលចរាចរណ៍នឹងត្រួតពិនិត្យពីការបង់ពន្ធនៅតាមផ្លូវនានា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ