ADB ផ្តល់​ប្រាក់​កម្ចី​ជាង​៤០លាន​ដុល្លា​របន្ថែម​ដល់​កម្ពុជាសម្រាប់​វិស័យ​ធនាគារ

ធនាគារអភិវឌ្ឍន៍អាស៊ីបានអនុម័តផ្តល់ជំនួយជាង៤០លានដុល្លារដល់កម្ពុជា ក្នុងការជួយជម្រុញដល់សេវាធនាគារ បន្ទាប់ពីមើលឃើញថា ជាង៣០%នៃប្រជាពលរដ្ឋខ្មែរ ត្រូវបានផាត់ចេញពីទម្រង់នានានៃសេវាហិរញ្ញវត្ថុ។

ធនាគារអភិវឌ្ឍន៍អាស៊ីបានអនុម័តផ្តល់ជំនួយដល់ប្រទេសកម្ពុជាចំនួន៤០លានដុល្លារនិងផ្លល់ជំនួយឥតសំណង៦០ម៉ឺនដុល្លារបន្ថែមទៀតដល់កម្ពុជា ក្នុងការលើកកំពស់ជម្រុញឲ្យប្រជាពលរដ្ឋមានឱកាសទទួលបានសេវាធនាគារនៅក្នុងប្រទេស។

ធនាគារនេះរំពឹងថាតាមរយៈជំនួយរបស់ខ្លួននេះ កម្ពុជានឹងធ្វើឲ្យផលិតផលក្នុងស្រុករបស់ប្រទេសនេះកើន ៣៩១,២ដុល្លារ ឬស្មើនឹង២,៣%។

បើតាមសេចក្តីប្រកាសនោះ ធនាគារបានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមជនបទ៤១% រកចំនួនបានក្រោម២ដុល្លារ។

សូមរំលឹកផងដែរថា កាលពីពេលថ្មីៗនេះធនាគារនេះក៏មានគម្រោងក្នុងការផ្តល់ជំនួយមកកាន់កម្ពុជាដែលវិនិយោគក្នុងវិស័យសាធារណៈ ដូចជាអប់រំ សាធារណៈការ ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀត ពីឆ្នាំ២០១៧ដល់ឆ្នាំ២០១៩ ក្នុងទឹកប្រាក់ជាង១ពាន់លានដុល្លារផងដែរ។

សម្រាប់ប្រាក់កម្ចីដែលធនាគារនេះបានផ្តល់មកកម្ពុជាពីឆ្នាំ១៩៦៦ រហូតមកដល់ឆ្នាំ២០១៦ នេះមានចំនួនប្រមាណជា២ ៦៥៧លានដុល្លារហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ