លោក ដូណាល់ ត្រាំ មិន​ជឿ​ថាកូរ៉េ​ខាង​ជើង​អាច​ផលិត​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​បាន​នោះ​ឡើយ

ប្រធានាធិបតី​ជាប់​ឆ្នោត លោក ដូណាល់ ត្រាំ (Reuters)

ប្រធានាធិបតី​ជាប់​ឆ្នោត លោក ដូណាល់ ត្រាំ បាន​បង្ហោះ​សារ​នៅ​លើ Twitter ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ ដោយ​អះ​អាង​ថា កូរ៉េ​ខាង​ជើង​នឹង​មិនផលិត​គ្រាប់​មីស៊ីល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​អាច​បាញ់​ទៅដល់​ទឹក​ដី​អាមេរិក​នោះ​ឡើយ។ នេះ​ដោយការ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia។

លោក ត្រាំ បាន​លើក​ឡើង​ដូច្នេះ មួយ​ថ្ងៃ​ក្រោយ​ពី​មេដឹកនាំ​ លោក គីម ជុងអ៊ុន ហាក់​ដូច​ជា​ព្យាយាម​ដាក់​សម្ពាធ​ទៅ​លើ​​លោក ត្រាំ តាម​រយៈ​ការ​ប្រកាស​ថា ប្រទេស​លោក​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​អភិវឌ្ឍ​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប។

អនាគត​ប្រធានាធិបតី​អាមេរិក​រូប​នេះ រៀបរាប់​ថា កូរ៉េខាង​ជើង​គ្រាន់​តែ​ប្រកាស​ថា ខ្លួន​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ដែល​អាច​បាញ់​ដល់​ទឹក​ដី​អាមេរិក ប៉ុន្តែ វា​មិន​កើត​ឡើង​នោះ​ឡើយ។

ទោះបី​ជា​ក្រុង​វ៉ាស៊ីងតោន បាន​ប្ដេជ្ញា​ដដែលៗ​ថា ខ្លួន​នឹង​មិន​ទទួល​ស្គាល់​កូរ៉េ​ខាង​ជើង​ជា​រដ្ឋ​មាន​នុយក្លេអ៊ែរ​ក៏​ដោយ ក៏​លោក ត្រាំ បាន​បញ្ជាក់​យ៉ាង​ច្បាស់​កាល​ពី​ពេល​មុន​អំពី​គោល​នយោបាយ​របស់​លោក ចំពោះ​រដ្ឋ​កុម្មុយនីស្ត​ឯកោ​មួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ