ប្រជាពលរដ្ឋចំនួន២២គ្រួសារ ស្ថិតនៅក្នុងភូមិត្បូង ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចូលរួមរៃអង្គាសថវិកាបដិភាគធ្វើផ្លូវប្រវែង៤៤០ម៉ែត្រ ជាមួយអជ្ញាធរឃុំ ដោយក្នុងមួយគ្រួសារៗចំនួន២ម៉ឺនរៀល។ ការរៃអង្គាសនេះ គឺធ្វើឡើងដោយការស្ម័គ្រចិត្ត និងទឹកចិត្ត ចូលរួមរបស់ប្រជាពលរដ្ឋ ដោយពួកគាត់បានសម្តែង នូវទឹកចិត្តសប្បាយរីករាយ ក្នុងការធ្វើផ្លូវគ្រួស ក្រហមមួយខ្សែនេះ ដែលកំពុងចាប់ផ្តើមធ្វើនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០១៧ នេះ។
អ្នកស្រី ថយ អាយុ៤៦ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ ២២គ្រួសារ ដែលបានរៃអង្គាស ប្រាក់ធ្វើផ្លូវមានប្រសាសន៍ ដោយទឹកមុខសប្បាយយ៉ាងដូច្នេះថា៖ «ព្រោះពេលធ្វើផ្លូវនេះ រួចគ្រួសារខ្ញុំ និងប្រជាពលរដ្ឋនៅក្នុងភូមិ នឹងងាយស្រួលធ្វើដំណើរជាងមុន ពិសេសក្នុងការដឹកជញ្ជូនកសិផលពីស្រែចំការ និងកូនចៅដែលទៅរៀននៅសាលារាល់ថ្ងៃ »។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ អ្នកស្រី សា សំដៀត