នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៨ យុវជនម្នាក់រស់នៅក្នុងភូមិថ្មីឃុំទីពោ ស្រុកសន្ទុកខេត្តកំពង់ធំ បានចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ។ ប្រការនេះ បានបង្ករជាការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង ដោយយុវជនឈ្មោះ ង៉ាន ហ៊ាត់ អាយុ២៧ឆ្នាំ បានចងកសម្លាប់ខ្លួននៅក្នុងកូនខ្ទមដែលខ្លួនរស់នៅ ដោយមិនដឹងពីមូលហេតុ។
សមត្តកិច្ចនៅមិនទាន់បានរកឃើញនិងបញ្ជាក់អំពីមូលហេតុនៅឡើយដែរ។
គួរបញ្ជាក់ថា យុវជនរូបនេះកំព្រា គ្មានឪពុកម្តាយ តាំងពីនូវតូច និងមានបងប្អូនបីនាក់ ដែលប្អូនស្រីម្នាក់កំពុងធ្វើការជាកម្មកនៅភ្នំពេញនិងប្អូនស្រីម្នាក់ទៀតចំណាកស្រុកនៅប្រទេសថៃ។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ លោក ជៀម វឿន