ក្រសួងឲ្យពង្រឹងប្រសិទ្ធភាពដាក់សំឡេងរោទ៍ក្នុងទូរសព្ទដៃតាមអនុសាសន៍លោក ហ៊ុន សែន

បណ្តុំឡូហ្គោគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជា (រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

និយ័តករទូរគមនាគមន៍កម្ពុជា រំឭកក្រុមហ៊ុនទូរសព្ទទាំងអស់ ត្រូវបង្កើនបច្ចេកទេស កុំឲ្យអតិថជន រប​ស់ខ្លួ​ន អា​​ចលុបចេញបាន នូវសារជាសំឡេងក្នុងទូរសព្ទដៃ ដែលថា គ្រឹះស្ថា​នមីក្រូហិ​រញ្ញ​វត្ថុ​ទាំ​ងអស់ មិន​មែ​​នជារបស់រដ្ឋ ដោយថា​ដើ​ម្បី​អនុ​វត្ត អនុសាសន៍នាយ​ករដ្ឋមន្ត្រី ឲ្យបានមួយ​រយ​ក​ភាគរ​យ។

នៅពេលថ្មីៗនេះ លោក ហ៊ុន សែន បានបញ្ជាឲ្យ​ប្រធានក្រុ​មហ៊ុនទូ​រសព្ទមួយ​ចំនួន​ត្រូវដាក់សា​រជាសំ​ឡេ​ងក្នុ​ងទូរសព្ទដៃ ថា»មីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនជារបស់រដ្ឋទេ សូមបងប្អូនប្រជាពលរដ្ឋ​​កុំល់ច្រឡំ» នូវអ្វីដែលលោក ហ៊ុន សែន អះអាងថាកុំអោយពលរដ្ឋយល់ច្រឡំថាកម្ចីទាំងនោះជាប់ពាក់ព័ន្ធនឹងស្ថាប័នរដ្ឋ ។

លិ​ខិតជូនដំណឹងចុះថ្ងៃទី១០ខែមិនា និយ័តករទូរគមនាគមន៍កម្ពជា លើកឡើងថា មួយរយៈនេះ​អនុសា​សន៍​របស់នាយករដ្ឋមន្ត្រី មិនទាន់អនុវត្តបានមួយរយភាគរយកទេ ដោយថាសំឡេងរោទ៍នៅទូរសព្ទ ឬស៊ី​មកា​តខ្លះ នៅមា​នចម្រៀងពេញនិយមនៅឡើយ។

និយ័ត​ករទូរគមនាគមន៍កម្ពុជា បានតម្រូវឲ្យក្រុមហ៊ុនទូរសព្ទទាំងអស់ត្រូវធ្វើការកែតម្រូវជាបន្ទាន់ ដោ​​​យ​​ដា​ក់សំឡេងរោទ៍តាមទូរសព្ទដៃ ឬស៊ីមកាត ទាំងអស់តាមអនុសាសន៍ និងបិទលេ​ខកូដទាំង​ឡាយ​ណា​ ដើម្បីកុំឲ្យអតិថជនរបស់ខ្លួន ដោះឬលុបសំឡេងរោទ៍នោះ ដោយខ្លួនឯងបាន។

ទោះ​ជាយ៉ាងណា អនុសាសន៍ របស់នាយករដ្ឋមន្ត្រីនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួនរិះគន់ថា មិនបានជួ​យ​ដោះ​​​បន្ទុកដល់ពលរដ្ឋដែលកំពុងជាប់បំណុលនោះទេ។

អ្នកតាមដានខ្លះផ្តល់អនុសាសន៍វិញថា ដើម្បីជួយដោះបន្ទុក ពលរដ្ឋដែលកំពុងជាប់បំណុលបាន រដ្ឋាភិ​បា​ល គួ​អន្ត​​រាគមន៍ឲ្យគ្រឹះស្ថានឯកជនទាំងនោះ បញ្ចុះការប្រាក់ ឬរដ្ឋាភិបាល លើកលែងពន្ធក្នុ​ងកម្រិ​ត​ណា​​​មួ​​​យ​ ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះ ទើបអាចជួយ ពលរដ្ឋដែលកំពុងជាប់បំណុលបាន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ