អង្គការជាង៦០ទាមទារឲ្យស៊ើបអង្កេតឡើងវិញករណី លោក កែម ឡី

ក្រោយពីប្រកាសសាលក្រមទៅលើបុរសឈ្មោះ ជួប សំលាប់ ដែលតុលាការថាជាអ្នកបាញ់​សម្លាប់ លោក កែម ឡី នោះ នៅថ្ងៃដដែលនេះ សមាគមនិងអង្គការចំនួន៦៥ បានទាមទារឲ្យបើកការស៊ើបអង្កេតសំណុំរឿងនេះឡើងវិញ។

ក្រោយពីប្រកាសសាលក្រមទៅលើបុរសឈ្មោះ ជួប សំលាប់ ដែលតុលាការថាជាអ្នកបាញ់​សម្លាប់ លោក កែម ឡី នោះ នៅថ្ងៃដដែលនេះ សមាគមនិងអង្គការចំនួន៦៥ បានទាមទារឲ្យបើកការស៊ើបអង្កេតសំណុំរឿងនេះឡើងវិញ។

ក្នុងសេចក្តីថ្លែងការណ៍រួមមួយ អង្គការទាំងនោះបានទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យឡើងវិញ លើករណីឃាតកម្មលោក កែម ឡី។

ក្នុងសេចក្តីថ្លែងការណ៍រួមនោះពួកគេបានលើកឡើងថា៖ «ថ្វីបើមានភស្ភុតាងគួរឲ្យជឿជាក់ថា អឿត អាង គឺជាខ្មាន់កាំភ្លើង ដែលបានបាញ់និងសម្លាប់លោក កែម ឡី យ៉ាងណាក្តី កង្វះតម្លាភាពក្នុងការស៊ើបអង្កេតលើការស្លាប់របស់លោក កែម ឡី នីតិវិធីជំនុំជម្រះខ្លីពេក និងការខកខានក្នុងការស៊ើបអង្កេតឲ្យបានពេញលេញជុំវិញមូលហេតុ អ្នកសមគំនិតនិងស្ថានភាពនៃការចាប់ខ្លួន អឿត អាង ដែលជាបញ្ហាទាំងអស់នេះ ជាក្តីបារម្ភជាខ្លាំងអំពីភាពពេញលេញនៃដំណើរការព្រហ្មទណ្ឌលើករណីមួយនេះ»។

ក្នុងសេចក្តីថ្លែងការណ៍បន្តថា «ដោយសារតែការស៊ើបអង្កេតមិនគ្រប់គ្រាន់ជុំវិញឃាតកម្មលោក កែម ឡី ក៏ដូចជានីតិវិធីសវនាការជំនុំជម្រះ យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម សូមអំពាវនាវឲ្យបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយក្នុងការស៊ើបអង្កេតពីស្ថានភាពទាំងមូលនៃឃាតកម្មនេះ ដើម្បីឲ្យស្របតាមការអនុវត្តល្អបំផុតជាអន្តរជាតិ»។

សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោស​ឲ្យបុរស អឿត អាង ហៅ ជួប សំលាប់ ជាប់ពន្ធនាគារ អស់មួយជីវិត ពីបទឃាតកម្មគិត​ទុកជា​មុ​ន និង​បទ​កាន់កាប់​ ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​​អនុញ្ញាត យោង​តាមមាត្រា​២០០​ និង​មាត្រា​​៤៩០​នៃ​​​ក្រមព្រហ្មទណ្ឌ ដោយចោទថាបានបាញ់សម្លាប់លោក កែម ឡី កាលពីឆ្នាំ២០១៦៕

Loading...

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

អត្ថបទព័ត៌មានថ្មីៗ
[wpc-weather id="75954"/]