CNRP ថាករណីតុលាការកោះហៅសកម្មជនខ្លួនជាការគំរាមកំហែងផ្នែកនយោបាយ

អ្នកនាំពាក្យគណបក្សសង្គ្រោះ លោក យឹម សុវណ្ណ

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិថា ករណីតុលាការកោះហៅសកម្មជន CNRP នៅខេត្តតាកែវនិងការឃាត់ខ្លួនសកម្មជន CNRP នៅខេត្តពោធិ៍សាត់ជាការគំរាមកំហែងផ្នែកនយោបាយ ដោយថារឿងទាំងនោះអាចសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ។

កាលពីថ្ងៃទី២៥ឧសភា​ឆ្នាំ​២០១៧ តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​តាកែវ​ លោក ទេព មុនិន្ទ បាន​ចេញ​ដីកា​កោះ​ហៅ​សកម្មជនគណបក្សសង្គ្រោះជាតិចំនួន៥រូបបន្ទាប់ពីសកម្មជន ទាំងនោះទាស់​ពាក្យ​សម្តី​គ្នា​ជាមួយ​សកម្មជន​គណបក្ស​ប្រជាជនថ្ងៃឃោសនាបោះឆ្នោតលើក ដំបូង។លុះដល់នៅថ្ងៃទី២៧សកម្មជនគណបក្សសង្គ្រោះជាតិខេត្តពោធិ៍សាត់ម្នាក់ទៀតត្រូវសមត្ថ កិច្ចខេត្តនេះឃាត់ខ្លួនពាក់ព័ន្ធរឿងគ្រោះថ្នាក់ចរណ៍។

អ្នកនាំពាក្យគណបក្សសង្គ្រោះ លោក យឹម សុវណ្ណ ចាត់ទុករណីនេះថាជារឿងនយោបាយ។

លោកបន្ថែម «នេះជារឿងនយោបាយសុទ្ធសាទ ព្រោះរឿងទាំងអស់នោះ សុទ្ធតែអាចសម្រប សម្រួលបាន ប៉ុន្តែបែរជាធ្វើរបៀបគៀបសង្កត់ យកឡេះដោយគ្រាន់តែគ្នាមានកំហុសចរាចរ ណ៍សោះទៅឲ្យតុលាការកាត់ទោសដាកព័ន្ធធនាគារអីណា នេះសុទ្ធតែរឿងគំរាមកំហែង ហើយបើរឿងកើតឡើងចំពោះមន្រ្តីគណបក្សប្រជាជនវិញមិនដែលឃើញយកមកធ្វើបែបនេះទេ។ រឿងនេះជាការគំរាមកំហែងធ្ងន់ធ្ងរណាស់ដល់ម្ចាស់ឆ្នោតដោយគ្មានអ្នកណាហានធ្វើអីគេទេ ប៉ុន្តែសម្រាប់សកម្មជនគណបក្សសង្គ្រោះជាតិគ្រាន់កើតរឿងបន្តិចបន្ទួចចង់បង្កឲ្យទៅជា រឿងធំដោយចោទបំប៉ោងរឿងដោយមិនសម្រប់សម្រួលអីសោះ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា ការលើកឡើង របស់អ្នកនាំគណប​ក្សសង្គ្រោះជាតិនេះគឺទស្សនៈផ្ទាល់ខ្លួនដោយលោកថា គណបក្សប្រជាជន កម្ពុជាមិនបានប្រើប្រព័ន្ធតុលាការគៀបសង្កេតសង្កត់បក្សប្រឆាំងនោះទេ។

លោកបន្ថែមថា «ខ្ញុំយល់ថាអ្វីដែលបក្សពាក់ព័ន្ធ នឹងសមត្ថកិច្ចក្នុងពេលបោះឆ្នោតហ្នឹងសមត្ថ កិច្ចរបស់គជបអាហ្នឹងគជបជាអ្នកដោះស្រាយប៉ុន្តែក្នុងករណីផ្សេងទៀតក្រៅពីសមត្ថកិច្ច គជប អាហ្នឹងគេត្រូវប្តឹងទៅតុលាការហើយៗតុលាការមាននីតិវិធីទៅតាមសមត្ថកិច្ចរបស់ខ្លួន យើងមិនអាចទៅចោទប្រកាន់ថាគណបក្សកាន់អំណាចហ្នឹងយកតុលាការទៅគៀបសង្កត់អីដល់បង ប្អូនបក្សប្រឆាំងហ្នឹងមិនមែនទេ ប្រសិនណាយើងប្តឹងខុសនីតិវិធីក៍តុលាការគេមិនទទួលចាត់ ការលើរឿងក្តីហ្នឹងដែរ»។

នាយកប្រតិបត្តិអង្គការ​និចហ្វិចលោក សំ គន្ធាមី យល់ថា ករណីនេះអាចជាការគំរាមកំហែង ដោយថា ប្រសិនបើទំនាស់ក្នុងរឿងបោះឆ្នោះគួរតែគជបជាអ្នកដោះស្រាយ មិនគួរណាទៅ ដល់ដៃតុលាការឡើយ។

លោកបន្ថែមថា «រឿងនេះវាអាជាការគំរាមកំហែងដែរព្រោះវាពាក់ព័ន្ធនឹងបណ្តឹងអាជ្ញាហើយ ខ្ញុំ មើលពាក្យបណ្តឹងហ្នឹងទៅតុលាការទាល់តែករណីព្រហ្មទណ្ឌបើគ្រាន់តែរឿងឃោសនាពាក់ ព័ន្ធរឿងបោះឆ្នោតវាគួរតែគជបជាអ្នកដោះស្រាយ ហើយតាមពិតរឿងហ្នឹងមិនធំប៉ុន្មានទេ ហើយគ្រោះថ្នាក់ចរាចរណ៍តិចតួចហ្នឹងមិនគួរប្តឹងទៅដល់តុលាការទេព្រោះអីវាស្ថិតក្នុងបរិយា កាសឃោសនាបោះឆ្នោតកុំឲ្យវាល្អកកកច្រើន»។

សកម្មជន CNRP ទាំង៥នាក់នៅខេត្តតាកែវដែលតុលាការកោះហៅនោះគឺឈ្មោះ លោក កែវ អ៊ាត ជាបេក្ខជនមេឃុំ ព្រៃខ្លា ស្រុកកោះអណ្តែតខេត្តតាកែវ និងសកម្មជន៤រូបផ្សេងទៀតគឺលោក ជុន ជឿន លោក ម៉ម សារឿន លោក សុខ សាង និងលោក ហែម កាន ដោយឲ្យចូលបំភ្លឺនៅតុលាការនាថ្ងៃទី ៣១ ខែឧសភាពោលមុនថ្ងៃបោះឆ្នោត។

បើ​តាម​ដីកា​កោះ​ ​អ្នក​ទាំង​នេះ​ត្រូវ​ចូល​បំភ្លឺ​ទាក់ទង​នឹង​ដំណើរ​រឿង «​បរិហារកេរ្តិ៍​ជា​សាធារណៈ​ជេរ​ប្រមាថ​ជា​សាសារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​»​ ប៉ុន្តែដីកានោះមិន បានញ្ជាក់ឈ្មោះអ្នកប្តឹងនោះទេ។

លោក កែវ អ៊ាត ជាបេក្ខជនមេឃុំ របស់គណបក្សសង្រ្គោះជាតិ ឲ្យដឹងថា ទំទាស់រវាងពួកគាត់និងមន្រ្តីគណបក្សប្រជាជនកម្ពុជា កាលពីឃោសនាបោះឆ្នោតលើដំបូងនោះមិនមានអ្វីធ្ងន់ធរនោះទេ ដោយគ្រាន់តែប៉ះពាល់ពាក្យសម្តី គ្នាប៉ុណោះ។

ចំណែកប្រធានគណបក្សសង្រ្គោះជាតិប្រចាំខេត្តពោធិ៍សាត់ លោក យ៉ាន់ សេងហ៊ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីបង្កគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្តាលឲ្យ កុមារាវ័យ៦ឆ្នាំម្នាក់រងរបួស ខណៈពេលដែលលោកត្រឡប់មកពីឃោសនាបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ