ភរិយា​លោក​បណ្ឌិត​ កែម​ ឡី​អំពាវនាវ​​ដល់ពលរដ្ឋ​ខ្មែរ​ទៅ​បោះឆ្នោត​ដើម្បី​ទទួល​បាន​តុលាការ​ឯករាជ្យ​

អ្នកស្រី ប៊ូ រចនា ភរិយាសពលោកបណ្ឌិត កែម ឡី កាលពីពេល​កន្លង​មក

ភរិយា​របស់​លោកបណ្ឌិត​កែម ឡី អ្នក​ស្រី បូ រចនា នៅថ្ងៃសុក្រ​ម្សិលមិញនេះ ​បាន​អំពាវ​នាវ​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃ​ទី ០៤​​ខែ ឧសភា​ខាង​មុខ​នេះ​ ដើម្បីទទួល​បានតុលាការ​ឯករាជ្យ។​

នៅក្នុង​សារសរសេរ​នៅ​លើទំព័រ​ហ្វេស​ប៊ុក ដែល​គេស្គាល់​ថា​ជា​របស់​​​របស់លោកស្រី​ បូ រចនា លោកស្រី​បានសរសេររំលឹកដល់​អ្នក​បោះឆ្នោតថា​សន្លឹក​ឆ្នោត​ពលរដ្ឋ​១​សន្លឹក​មាន​តម្លៃ​ខ្លាំង​ណាស់​សំរាប់​ភូមិ ឃុំ និង​ប្រទេសជាតិ​ដែល​ខ្លួន​រស់​នៅ។​ លោកស្រីបញ្ជាក់​ថា​ដើម្បី​ទទួល​បាន​ភាព​យុត្តិធម៌​ និងទទួល​បាន​តុលាការ​ឯករាជ្យ​ត្រូវ​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់​គ្នា​នៅ​ថ្ងៃទី ០៤ ខែ​ឧសភា ខាង​មុខ​នេះ​។​

ភរិយាលោក​បណ្ឌិត​កែម ឡី លោកស្រី បូ រចនា និង​កូន​ប្រុសចំនួន​៥​របស់លោកស្រី​កំពុង​តែ​រស់នៅក្រៅ​ប្រទេស​​ ក្នុង​បំណង​ដើម្បីស្វែងរក​សិទ្ធិ​ជ្រកកោននៅក្នុង​ប្រទេស​ទី៣​បន្ទាប់ពីលោក កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់កាលពីថ្ងៃទី១០​ ខែកក្កដា ឆ្នាំ២០១៦៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ