ពលរដ្ឋនៅស្រុកសំរោងទងខេត្តកំពង់ស្ពឺពុលនំបញ្ចុក

អាជ្ញាធរបានឲ្យដឹងថា ពលរដ្ឋរស់នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រមាណ​៤០នាក់​ បានពុលនំបញ្ចុក ដែលលក់តាមភូមិ កាលពីថ្ងៃពុធម្សិលមិញ។​

អាជ្ញាធរបានឲ្យដឹងថា ពលរដ្ឋរស់នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រមាណ​៤០នាក់​ បានពុលនំបញ្ចុក ដែលលក់តាមភូមិ កាលពីថ្ងៃពុធម្សិលមិញ។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋានគរបាលជាតិ បានឲ្យដឹងថា ពលរដ្ឋនៅភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង បានទិញចំបញ្ជុកអ្នក ដឹកម៉ូតូដើរលក់តាមភូមិ បរិភោគក្រោយមកក៏ពុល ដែលមានលក្ខណៈក្អួតចង្កោរ រាគរូស ចុកពោះ ជាដើម។​

តាមរបាយការណ៍របស់អាជ្ញាធរឲ្យដឹងថា ពលរដ្ឋក្នុងចំណោមប្រមាណ​៤០នាក់នោះ ត្រូវបានអាជ្ញាធររៀបចំគ្រួពេទ្យឲ្យទៅជួយសង្គ្រោះចាក់ថ្នាំ និង ដាក់សេរ៉ូមនៅតាមផ្ទះ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។