ដាច់អគ្គិសនី ខណៈលោក ហ៊ុន សែន ថ្លែងសុន្ទរកថា

លោក ហ៊ុន សែន (FB: លោក ហ៊ុន សែន)

ចរន្ត​អគ្គិសនីបានដាច់មួយរយៈពេលខ្លី ខណៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងថ្លែងនៅវិមានសន្តិភាព នាព្រឹកនេះ។ នេះជាការឲ្យដឹងពីរដ្ឋមន្រ្តីក្រសួងព័ត៌មាន។

​លោក ខៀវ កាញារីទ្ធ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា «ដាច់ភ្លើងមួយ​ដង្ហើម​ចង្រិត​ ពេលនាយករដ្ឋមន្រ្តីកំពុងអានសុន្ទរកថា»។ រដ្ឋមន្រ្តីក្រសួងព័ត៌មានរូបនេះ បានដកស្រង់​ប្រសាសន៍របស់លោក ហ៊ុន សែន ថា «​នេះ​ជា​ការ​រំលឹក​យើង​​ឲ្យ​គិត​ដល់​កន្លែង​ដែល​អត់​ភ្លើង​ និង​ឧស្សាហ៍​ដាច់​ភ្លើង​ផង»។

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ ក្របខណ្ឌ​គោល​នយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​កក្កដា​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ