កម្ពុជាដាក់រាជធានីខេត្តចំនួន៧ប្រកួតយកទីក្រុងទេសចរណ៍ស្អាតអាស៊ាន

ទិដ្ឋភាពផ្សារធំថ្មី នៃទីក្រុងភ្នំពេញ កាលពីពេលកន្លងទៅ (ដោយ សាយ ទ្បាលីស)

កម្ពុជាសម្រេចដាក់រាជធានីខេត្តចំនួន៧ ចូលរួមប្រឡងប្រណាំងទីក្រុងទេសចរណ៍​ស្អាតអាស៊ានលើកទី១ ដែលនឹងប្រកាសលទ្ធផលនៅទីក្រុងឈាងម៉ៃ ប្រទេសថៃ ដើមខែឆ្នាំក្រោយនេះ។

កម្ពុជាសម្រេចដាក់រាជធានីខេត្តចំនួន៧ ចូលរួមប្រឡងប្រណាំងទីក្រុងទេសចរណ៍​ស្អាតអាស៊ានលើកទី១ ដែលនឹងប្រកាសលទ្ធផលនៅទីក្រុងឈាងម៉ៃ ប្រទេសថៃ ដើមខែឆ្នាំក្រោយនេះ។

ក្នុងកិច្ចប្រជុំស្តីពីការត្រៀមចូលរួមចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍​ស្អាតអាស៊ានលើកទី១ នៅទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី១ សីហា ឆ្នាំ២០១៧នេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា បេក្ខភាពទីក្រុងស្អាតទាំងប្រាំពីរមានដូចជារាជធានីភ្នំពេញ បាត់ដំបង សៀមរាប ព្រះសីហនុ កែប កំពត និងកំពង់ចាម។

លោក ថោង ខុន បញ្ជាក់ថា ទីក្រុងដែលអាចជាប់ជ័យលាភី ទាល់តែទទួលបានលទ្ធផល៦០ភាគរយ ឬ ៦៥ពិន្ទុ​ នៃពិន្ទុសរុប១០៨ របស់ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន។ លោកបន្តថា ការខិតខំចូលរួមការប្រឡងប្រណាំងនេះ ដើម្បីផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍បន្ទាប់ទៀត ក្រៅពីតំបន់គោលដៅទេសចរណ៍ធំៗដែលគេបានស្គាល់រួចហើយ។

ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន (ASEAN Clean Tourist City Standard) គឺជាគំនិតផ្តួចផ្តើមរបស់កម្ពុជាដែលនាំមុខរៀបចំ ហើយត្រូវបានអនុម័តដាក់ឲ្យដំណើរការដោយរដ្ឋមន្ត្រីទេសចរណ៍អាស៊ានកាលពីឆ្នាំ២០១៥ នៅទីក្រុងណៃពីដោរ ប្រទេសមីយ៉ាន់ម៉ា៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។