August 4, 2017

លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ (រូបថត៖ ទេព សូនី)

លោក ម៉ម សូណង់ដូ លាលែងពីតំណែងប្រធានបក្សសំបុកឃ្មុំ

ប្រធានគណបក្សមួយបានប្រកាសលាលែងពីតំណែង បន្ទាប់លទ្ធផលបោះឆ្នោតឃុំសង្កាត់កាលពីខែកក្កដា បង្ហាញថា គណបក្សនេះមិនទទួលបានតំណែងជាមេឃុំនិងមិនល្អដូចការរំពឹងទុក។

កម្លាំងសមត្ថកិច្ចចុះឆែកឆេររកភស្ដុតាងនៅផ្ទះលោក ញឹក ប៊ុនឆៃ

នៅល្ងាចថ្ងៃសុក្រនេះ មានកងកម្លាំងប្រដាប់អាវុធ ប្រមាណជិត២០នាក់ បានចុះឆែកឆេរនៅផ្ទះប្រធានគណបក្សខ្មែររួបរួមជាតិ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនជាតិដើមភាគតិចស្នើសុំរដ្ឋាភិបាលពន្លឿនការចុះបញ្ជីដីសមូហភាព

ជនជាតិដើមភាគតិចទាមទារឲ្យរដ្ឋាភិបាល ពន្លឿនការចុះបញ្ជីដីធ្លី ជាសមូហភាពជូនពួកគេឲ្យបានឆាប់ ដោយថា បារម្ភខ្លាចបាត់បង់វប្បធម៌ប្រពៃណីនិងអត្តសញ្ញាណជនជាតិដើមភាគតិច។

រដ្ឋាភិបាលឧបត្ថម្ភប្រាក់ដល់មន្ត្រីរាជ​ការម្នាក់៥ម៉ឺនរៀលសម្រាប់បុណ្យភ្ជុំបិណ្ឌ

ក្រសួងមុខងារសារធារណៈសម្រេចឲ្យក្រសួងស្ថាប័នរបស់រដ្ឋទាំងអស់បើកប្រាក់ឧត្ថម្ភបន្ថែមដល់មន្ត្រីរាជការក្នុងម្នាក់៥០ ០០០រៀល សម្រាប់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅខែកញ្ញាខាងមុខនេះ។​

អ្នកវិភាគ៖ បក្សកាន់អំណាចនឹងបាត់បង់អ្នកគំាទ្របើ​​នៅគំរាមបង្ក្រាបអ្នកតវ៉ា​ប្រឆំាង​លទ្ធ​ផលឆ្នោត

អ្នកវិភាគនិងអ្នកឃ្លំាមើលបញ្ហាសង្គមបានលើកឡើងថា អ្នកនយោបាយនៅ​បក្សកាន់​អំណាច​ដែល​ប្រើ​យុទ្ធ​សាស្ត្រ​​​គំរាមបង្ក្រាប​ក្រុមបាតុករប្រឆំាងលទ្ធផលបោះឆ្នោតឆ្នាំ២០១៨ មិនចំណេញផ្នែកនយោបាយ​នោះ​ទេ ដោយថាកាន់តែធ្វើឲ្យបក្សនេះ បាត់​បង់ការគំាទ្រទៅវិញ​​។

ទាហានរបស់អង្គការណាតូស្លាប់ដោយការវាយប្រហារនៅកាប៊ុល​

របាយការណ៍របស់រដ្ឋាភិបាល​អាហ្គ្រានីស្ថាន​បានឲ្យដឹងថា ហេតុការណ៍វាយប្រហារដោយការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនៅទីក្រុង​កាប៊ុល បានបណ្តាលឲ្យទាហានអង្គការណាតូម្នាក់និង ជនស៊ីវិល៣នាក់ស្លាប់។​

ក្រសួង​៖ ការព្រមាន​ «វាយ​ក្បាល​នឹងគល់​ឬស្សី​» ជា​ការ​ដាស់​តឿននិងជំរុញធានាសន្តិសុខ

ក្រសួង​សង្គម​កិច្ច បា​ន​ការ​ពារ​ការ​ថ្លែង​របស់​រដ្ឋ​មន្ត្រី ​​ដែល​ព្រមាន​វាយក្បាល អ្នក​ប្រឆាំង​លទ្ធផលបោះ​ឆ្នោត​ឆ្នាំ​២០១៨ នឹង​គល់​ឬស្សី ថាការ​ថ្លែង​របស់​លោក​រដ្ឋ​មន្រ្តី​នេះ ​គឺ​ជា​ការ​ដាស់​តឿន និង​ជំរុញ​ដល់​ការ​ធានា​សន្តិសុខ សម្រាប់​​ការ​បោះឆ្នោត​។

ស្រូវជាង១ពាន់​ហិកតានៅបន្ទាយមានជ័យ​ខូចដោយសាររាំងស្ងួត

ប្រជាកសិករនិងអាជ្ញាធរមូលដ្ឋាននៅស្រុកភ្នំស្រុក​ខេត្តបន្ទាយមានជ័យ​បានឲ្យដឹងថា ដំណាំស្រូវស្ថិតនៅលើដីជាង១ពាន់បានស្វិតខូចដោយសារភាពរាំងស្ងួត និងមិនមានប្រព័ន្ធទឹកស្រោចស្រព។​

ធនាគារជាតិ៖ អត្រាប្តូរប្រាក់ប្រែប្រួលបន្តិចបន្តួចក្នុង១សប្តាហ៍នេះ

ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសថា អត្រាប្តូរប្រាក់រៀលនិងប្រាក់ដុល្លារអាមេរិក មានការប្រែប្រួលបន្តិចបន្តួចនៅក្នុង១សប្តាហ៍កន្លងទៅនេះ។

វិភាគ៖ មូលហេតុនៅពីក្រោយការចាប់ខ្លួន លោក ញឹក ប៊ុនឆៃ

លោក ញឹក ប៊ុនឆៃ អាយុ៥៩ឆ្នាំ ដែលមានកំណើតនៅឃុំស្វាយចេក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គឺអតីតមេទ័ពកំពូលម្នាក់។ យោងតាមឯកសារ នៅឆ្នាំ១៩៧៦ លោកធ្លាប់ជាប់គុកនៅបន្ទាយទាហានអារញ្ញប្រថេតប្រទេសថៃ រយៈពេល៤ខែ។

ហុងកុងនិងសិង្ហបុរីបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធ

មេដឹកនាំដែនដីហុងកុងលោកស្រី ការី ឡាំ និងនាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង បានបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធនៃប្រទេសទាំងពីរ នៅក្នុងពេលដែលមេដឹកនាំហុងកុងបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី។​

នាយករដ្ឋមន្ត្រីគ្រោងចុះជួបកម្មករ​តាម​រោង​ចក្រជាលើកដំបូង

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន គ្រោងនឹងចុះជួបកម្មករតាមរោងចក្រជាលើកដំបូង ដើម្បីស្វែងយល់ពី​ស្ថានភាព និងចាត់​វិធានការ​បន្ថែម ​លើ​ករណី​សុវត្ថិភាព​ការងារ​របស់​កម្មករ។
All articles loaded
No more articles to load