ចាប់​ខ្លួន​ជន​សង្ស័យ​គ្រឿង​ញៀន​ដល់​ទៅ​៤២​នាក់​ម្សិល​មិញ​នេះ

ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ដល់​ទៅ ៤២​នាក់ ក្នុង​នោះ​មាន​ស្ត្រី ៥​នាក់​ផង​ដែរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ត្រឹម​តែ​មួយ​ថ្ងៃ​ម្សិល​មិញ​នេះ។

ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ដល់​ទៅ ៤២​នាក់ ក្នុង​នោះ​មាន​ស្ត្រី ៥​នាក់​ផង​ដែរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ត្រឹម​តែ​មួយ​ថ្ងៃ​ម្សិល​មិញ​នេះ។

ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ដល់​ទៅ ៤២​នាក់ ក្នុង​នោះ​មាន​ស្ត្រី ៥​នាក់​ផង​ដែរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ត្រឹម​តែ​មួយ​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​ដោយ​យោង​តាម​របាយការណ៍​របស់​នគរបាល​ជាតិ។

របាយការណ៍​ដែល​ផ្សាយ​លើ​គេហ​ទំព័រ​នគរបាល​ជាតិ បាន​ឲ្យដឹង​បន្ថែម​ថា បទ​ល្មើស​គ្រឿង​ញៀន​ដល់​ទៅ ២៤​ករណី ត្រូវ​បាន​​សមត្ថកិច្ច​បង្ក្រាប​បាន ដោយ​ចាប់​ខ្លួន​ជន​សង្ស័យ​ដល់​ទៅ​ ៤២​នាក់ ក្នុង​នោះ​មាន​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន ២៥​នាក់​ផង​ដែរ។

យោង​តាម​របាយការណ៍​នគរបាល​ជាតិ ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ដល់​ទៅ​ជាង ៨​ពាន់​នាក់​ហើយ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈ​ពេល ៥​ខែ​ដើម​ឆ្នាំ​នេះ។

ការ​ស្ទង់​មតិ​មួយ​កាល​ពី​ឆ្នាំ​មុន បានឲ្យ​ដឹង​ថា បទ​ល្មើស​គ្រឿង​ញៀន គឺ​ជា​ចំណុច​ខ្សោយ​មួយ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។