ដំឡើងតំណែង​​កូននាយរដ្ឋមន្ត្រីនិងមន្រ្តីប្រដាប់អាវុធចំនួន៣០រូបទៀត​

រូបភាពពី ហ្វេសប៊ុក លោក ហ៊ុន ម៉ានិត

កូនប្រុសទី២ របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និង មន្រ្តីប្រដាប់អាវុធចំនួន​៣០រូប​ផ្សេងទៀត​ត្រូវបានដំឡើង​ដំណែង​ចាប់​ពីផ្កាយ១ ដល់ផ្កាយ៣ និង​ដំណែងផ្សេងៗទៀត។

កូនប្រុសទី២ របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និង មន្រ្តីប្រដាប់អាវុធចំនួន​៣០រូប​ផ្សេងទៀត​ត្រូវបានដំឡើង​ដំណែង​ចាប់​ពីផ្កាយ១ ដល់ផ្កាយ៣ និង​ដំណែងផ្សេងៗទៀត។

ក្នុងព្រះរាជក្រឹត្យពីរផ្សេងគ្នាចុះចេញថ្ងៃទី​០៦ ខែ តុលា ឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ នរោត្តសីហមុនី ដែលព្រះរាជក្រឹត្យមួយបានដំឡើងឋានន្តរស័ក្តិ ​ដល់កូនលោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន គឺលោក ហ៊ុន ម៉ានិតជា​នាយ​​ទាហាន​ថ្នាក់​ឧត្តម​សេនី​យ៍ឯក(ផ្កាយ៣)។ ក្នុងព្រះរាជក្រឹត្យដដែលដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក (ផ្កាយ ៣) ឧត្តមសេនីយ៍ទោ(ផ្កាយ ២) និង​ ឧត្តមសេនីយ៍ត្រី (ផ្កាយ ១)​ដល់នាយ​ទាហាន​​ថ្នាក់ឧត្តម​សេនី​យ៍ និង​ថ្នាក់​វរសេនីយ៍​នៃ​កងយោធពលខេមរ​ភូមិន្ទ​​​ចំនួន២៧​នាក់​ទៀត។

ក្នុងព្រះរាជក្រឹត្យមួយទៀតព្រះមហាក្សត្រទ្រង់ដំឡើងឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ ដល់ ​នាយ​នគរ​បាលថ្នាក់​ឧត្តមសេនីយ៍ក្រប​ខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ចំនួន ៣រូប មានលោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ, លោកឧត្តមសេនីយ៍​ឯក ម៉ក់ ជីតូ និងលោកឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ានផងដែរ។

បច្ចុប្បន្នលោក ទូច ណារ៉ុថ ជាអគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស ចំណែកលោក ម៉ក់ ជីតូ ជាអគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារគ្រឿងញៀន និងលោក ហ៊ឹម យ៉ាន​ជាអគ្គស្នងការរង​នគរ​បាលជាតិផ្នែកនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។