អាជ្ញាធរស្រុកបើកការដ្ឋានជួសជុលផ្លូវលំមួយខ្សែ

ពលរដ្ឋមួយចំនួននៅឃុំក្លែង ក្នុងខេត្តកំពង់ធំ សាទរ បន្ទាប់ពីអាជ្ញាធរស្រុក បើកការដ្ឋានជួសជុលផ្លូវលំមួយខ្សែឡើងវិញ ខណៈពួកគាត់អះអាងថា ផ្លូវនោះកំពុងរងការខូចខាតយ៉ាងខ្លាំង និងពិបាកធ្វើដំណើរ នៅពេលមានភ្លៀងធ្លាក់ម្តងៗ។

អភិបាលស្រុកសណ្តាន់ លោក ឡង គីសឹង បានថ្លែងថា ផ្លូវលំក្រាលគ្រោះក្រហម ដែលត្រូវជួសជុលឡើងវិញនៅពេលនេះមានប្រវែង ២០០០ម៉ែត្រ  ចំណាយថវិការសរុបប្រមាណជាង ២០លានរៀល គឺជាកញ្ចប់ថវិកាមូលនិធិរបស់ឃុំ ប្រចាំឆ្នាំ ២០១៧នេះ នឹងថវិកាបដិភាគរបស់ប្រជាពលរដ្ឋមួយចំនួនផងដែរ។

កាថ្លែងរបស់លោក ឡង គីសឹង ធ្វើឡើងនៅក្នុងពិធី បើកការដ្ឋានសាងសងផ្លូវលំមួយឡើងវិញ កាលពីថ្ងៃទី ១៦ខែតុលា នៅភូមិទឹកវិល ឃុំក្លែង ស្រុកសណ្តាន់។

លោកបញ្ជាក់ថា «ពួកគាត់មិនជំទាស់ទេ ថែមទាំងចូលរួមថវិកា ២៥ម៉ឺនរៀលទៀតផង»

ប្រជាពលរដ្ឋរស់នៅក្នុងឃុំក្លែង បានថ្លែងអំណរគុណ បន្ទាប់ពីអាជ្ញាធរ ជួសជុលផ្លូវលំមួយខ្សែនេះឡើងវិញ ខណៈពួកគាត់កំពុងបារម្ភពីសុវត្ថិភាព ពេលធ្វើដំណើរឆ្លងកាត់ ដោយអះអាងថា ផ្លូវនេះ មានសភាពរអិលនៅពេលមានភ្លៀងធ្លាក់ម្តងៗ។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកំពង់ធំ លោក ហ៊ុន ឌីម៉ូ 

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។