បាក់​ក្លឹប​កម្សាន្ត​មួយ​នៅ​អេស្ប៉ាញ ភ្ញៀវ​៤០​នាក់​រង​របួស

ក្រុម​មន្ត្រី​បាន​និយាយ​ថា មនុស្ស​ ៤០​នាក់ បាន​រង​របួស បន្ទាប់​ពី​ការ​បាក់​ក្លឹប​កម្សាន្ត​មួយ​នៅ​លើ​កោះ​លម្ហែ​កាយ​តេណេរីហ្វ​របស់​អេស្ប៉ាញ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បណ្ដាល​ឲ្យ​អ្នក​ចូល​លេង​កម្សាន្ត​នៅ​ទីនោះ​ធ្លាក់​ចុះ​ទៅ​ខាង​ក្រោម។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ AFP។

AFP បាន​រាយការណ៍​បន្ត​ថា ក្រុម​ជួយ​សង្គ្រោះ​​បាន​ប្រញាប់​ប្រញាល់​ទៅ​ក្លឹប​កម្សាន្ត Butterfly Disco Club ស្ថិត​នៅ​តំបន់​អាដេចេ នៅ​ម៉ោង ១០​កន្លះ​ព្រឹក បន្ទាប់​ពី​ក្លឹប​នោះ​បាន​បាក់។

អាជ្ញាធរ​អេស្ប៉ាញ​បាន​ប្រកាស​ថា ក្នុង​ចំណោម​អ្នក​រង​របួស​ មាន​ជន​ជាតិ​បារាំង ២​នាក់ ជន​ជាតិ​អង់គ្លេស ២​នាក់ ជន​ជាតិ​រ៉ូម៉ានី​ម្នាក់ និង​ជន​ជាតិ​ប៊ែលហ្សិក​ម្នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ