រដ្ឋ​សភា​ប្រកាស​សុពលភាព​តំណាង​រាស្ត្រ​ថ្មី​ ក្រោយ​​បែង​ចែក​អាសនៈ​អតីត​បក្ស​ប្រឆាំង

សម្តេចក្រុមព្រះ ក្រោយបង្ហាញវត្តមាននៅក្នុងកិច្ចប្រជុំរដ្ឋសភាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧

រដ្ឋសភា​កម្ពុជា​បាន​សម្រេច​ប្រកាសសុពល​ភាព​តំណាង​រាស្ត្រ​ថ្មី ដែល​ទទួល​អាសនៈបន្ត​ពី​បក្សប្រឆាំង​​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ប្រហែល ៣​លាន​សំឡេង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​​កាល​ពី​ឆ្នាំ​២០១៣​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ហើយ​​ថ្នាក់​ដឹកនាំ និង​សមាជិក ១១៨​នាក់​របស់​បក្ស​នេះ ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ។

អាសនៈ​សភា​ទាំង ៥៥​របស់​អតីត​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​សម្រេច​បែង​ចែក​កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ទៅឲ្យគណបក្សចំនួន៥ ដែលក្នុងនោះមាន គណបក្ស ហ៊្វុន ស៊ិនប៉ិច បាន​​ ៤១​អាសនៈ គណ​បក្ស​សញ្ជាតិ​កម្ពុជា​​បាន ​២​អាសនៈ និងខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចទទួលបាន ១អាសនៈ។

ក្នុង​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​នៅព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកានេះ សមាជិក​សភាចំនួន ​៤៤រូប​​មក​ពី​បក្ស​ហ្វ៊ុនស៊ិន​ប៉ិច គណបក្សសញ្ជាតិ​កម្ពុជា និង​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច បានបង្ហាញ​ខ្លួន​នៅ​សភា និង​ទទួល​យក​អាសនៈបន្ត​ ខណៈគណបក្ស​សម្ព័ន្ធដើម្បីប្រជា​ធិបតេយ្យ គណបក្ស​ខ្មែរ​ឈប់ក្រ ប្រកាស​មិន​ទទួល​​យកនោះ​ទេ​។

បើ​ទោះ​ជា​យ៉ាង​ណា​ ក្រុម​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​កាល​ពី​ចុង​សប្តាហ៍​មុន​ បាន​ចោទ គ.ជ.ប. និង​គណបក្ស​ដែល​ទទួល​យក​អាសនៈ​ទាំង​នេះ​ថា ​បាន «ប្លន់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ» និង​បាន​រំលោភ​រដ្ឋ​ធម្មនុញ្ញ និង​​​គោល​ការណ៍​​ប្រជា​ធិបតេយ្យ ប៉ុន្តែ បក្សកាន់​អំណាច​​ច្រានចោល​ទៅ​វិញ។

សហគមន៍​អន្តរជាតិ មាន​សហរដ្ឋ​អាមេរិក ចក្រ​ភព​អង់គ្លេស និង​សហភាព​អឺរ៉ុប បាន​ថ្កោល​ទោស​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ហើ​យ​​ថា ប្រទេស​នេះ​កំពុង​​ឃ្លាត​ចាក​ពី​គន្លង​ប្រជាធិបតេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ