សំឡេង​ផ្ទុះ​ញ័រ​រញ្ជួយ​​ទីក្រុង​ណីងប៉ូ​សម្លាប់​មនុស្ស២​នាក់​របួស​ជាង​៣០​នាក់

បន្ទុះ​ដ៏​ខ្លាំង​ក្លា​មួយ​ដែល​លាន់​លឺ​ចម្ងាយ​រាប់​សិប​គីឡូម៉ែត្រ​នោះ បាន​សម្លាប់​មនុស្ស ២​នាក់ និង​បង្ក​ឲ្យ​មនុស្ស​ជាង ៣០​នាក់​ទៀត​រង​របួស នៅ​ទីក្រុង​កំពង់ផែ​ណីងប៉ូ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ខណៈ​ដែល​វា​ក៏​បាន​បំផ្លាញ​អគារ​ចាស់ៗជាច្រើន​ផង​ដែរ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដក​ស្រង់​សម្ដី​អាជ្ញាធរ​ចិន និង​ពលរដ្ឋ ប៉ុន្តែ គ្មាន​នរណា​អាច​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​ផ្ទុះ​​នោះ​បាន​ឡើយ។

អាជ្ញាធរ​ទីក្រុង​ណីងប៉ូ បាន​និយាយ​ថា មនុស្ស ២​នាក់​បាន​ស្លាប់ ហើយ ២​នាក់​ទៀត​រង​របួស​ធ្ងន់ ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន រាយការណ៍​ថា មនុស្ស​ជាង ៣០​នាក់ ត្រូវ​បាន​ដឹកយក​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នៅ​ទីក្រុង​ណីងប៉ូ ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​ស៊ាងហៃ ហើយ​វា​ក៏​ជា​កំពង់ផែ​ដ៏​ធំ​មួយ​របស់​ចិន​ផង​ដែរ។

រហូត​ដល់​យប់​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ អាជ្ញាធរ​ក្នុង​តំបន់​នៅ​តែ​មិន​ទាន់​ប្រកាស​ឲ្យ​ដឹង​អំពី​មូលហេតុ​នៃ​ការ​ផ្ទុះ​នោះ​នៅ​ឡើយ​ទេ ចាប់​តាំង​ពី​សំឡេង​ផ្ទុះ​ត្រូវ​បាន​គេ​លឺ​តាំង​ពី​ម៉ោង ៩​ព្រឹក​ម៉្លេះ។

រដ្ឋបាល​ប្រចាំ​ទីក្រុង និង​ប្រពន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន បាន​រៀបរាប់​ទីតាំង​ផ្ទុះ​នោះ​ថា ជា​រោង​ចក្រ​ចាស់​ត្រូវ​បាន​គេ​បោះ​បង់​ចោល។

ប៉ុន្តែ ពលរដ្ឋ​នៅ​ទីនោះ​និយាយ​ថា ពួកគេ​ជឿ​ថា សំឡេង​ផ្ទុះ​នោះ ត្រូវ​បាន​គេ​រៀបចំ​ឡើង​ដើម្បី​បំផ្លាញ​អគារ​ចាស់ៗ ហើយបើក​ផ្លូវ​​សម្រាប់​ការ​សាង​សង់​អគារ​លំនៅឋាន​ថ្មី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ