​លោក ម៉ម សូណង់ដូ ពន្យារពេលចូលបំភ្លឺ​ពាក់​ព័ន្ធ​សំណុំរឿង​លោក កឹម សុខា​

លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ (រូបថត៖ ទេព សូនី)

លោក ម៉ម សូណង់ដូ (រូបថត៖ ទេព សូនី)

ប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ បាន​សុំពន្យារពេលចូលបំភ្លឺនៅតុលាការ ពាក់ព័ន្ធ​នឹង​សំណុំ​រឿងរបស់មេដឹកនាំ​​បក្សសង្គ្រោះជាតិ​កំពុង​ជាប់​ឃុំ ​លោក កឹម សុខា។

ប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ បាន​សុំពន្យារពេលចូលបំភ្លឺនៅតុលាការ ពាក់ព័ន្ធ​នឹង​សំណុំ​រឿងរបស់មេដឹកនាំ​​បក្សសង្គ្រោះជាតិ​កំពុង​ជាប់​ឃុំ ​លោក កឹម សុខា។

ចៅ​​​ក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី កាលពីចុងឆ្នាំ២០១៧ បា​នចេ​ញដី​កា​​​​​ប​ង្គាប់​ឲ្យប្រធានវិទ្យុសំបុកឃ្មុំលោក ម៉ម សូណង់ដូ ចូលទៅ​បំភ្លឺនៅ​តុ​​លា​​ការថ្ងៃទី១១ ខែមករា ក្នុងនាមជាសាក្សី​​ ជុំវិញសំ​ណុំរឿ​​​ងចោទប្រកាន់លោក កឹម សុខា ថា «ក្បត់​ជាតិ​»។

ក្នុងលិខិតមួយ​ច្បាប់​ផ្ញើទៅតុលាការ​នៅ​ថ្ងៃ​នេះ ប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ ប្រាប់លោក គី ឬទ្ធី ថា លោកមិនអាចចូលទៅបំភ្លឺតាមកាលកំណត់របស់តុលាការបានទេ ដោយលើកហេតុផលថា កំពុង​សម្រាក​ព្យាបាលជំងឺនៅក្រៅប្រទេស។

អតីត​មេ​ដឹកនាំ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​រូប​នេះ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ចំនួន ៣​លើក​រួច​មក​ហើយ ប៉ុន្តែ លោក​បាន​ចូល​បំភ្លឺ​នោះ​ឡើយ នៅ​ក្នុង​សំណុំ​រឿង​លោក កឹម សុខា ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ» ជុំ​វិញ​ការ​ថ្លែង​របស់​លោក​នៅ​ប្រទេស​អូស្ត្រាលី​កាល​ពី​ឆ្នាំ​២០១៣​កន្លង​មក៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។