របាយការណ៍សិក្សារបស់ធនាគារពិភពលោក ស្តីពីស្ថានភាពសេដ្ឋកិច្ចសកលបានបង្ហាញថា អត្រាកំណើនសេដ្ឋកិច្ចរបស់ចិននឹងមានការធ្លាក់ចុះបន្តិចបន្តួចចាប់ពីឆ្នាំ២០១៨រហូតដល់ឆ្នាំ២០២០។
របាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី៩ខែមករា បង្ហាញថា អត្រាកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០១៨មាន៦,៤ភាគរយ នៅឆ្នាំ២០១៩មាន៦,៣ភាគរយ និងឆ្នាំ២០២០មាន៦,២ភាគរយ។
ធនាគារពិភពលោកបានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចសកលឆ្នាំ២០១៧មានភាពល្អប្រសើរគឺអត្រាកំណើនសេដ្ឋកិច្ចស្ថិតនៅក្នុងរង្វង់៣,១ភាគរយ ប៉ុន្តែស្ថាប័ននេះអត្រាកំណើនសេដ្ឋកិច្ចសកលអាចនឹងប្រឈមនៅឆ្នាំ២០១៨៕