សីតុណ្ហភាពចុះដល់១៣ និង១៥អង្សាក្នុងខេត្តមួយចំនួន

ក្រសួងធនធានទឹក និង ឧតុនិយមផ្សព្វផ្សាយថា នៅថ្ងៃសៅរ៍នេះសីតុណ្ហភាពបានធ្លាក់ចុះរហូតដល់ ១៣ និង ១៥ អង្សាក្នុងខេត្តមួយចំនួន ដែលធ្វើឲ្យអាកាសធាតុចុះ​ត្រជាក់ខុសពីធម្មតា។

ក្រសួងធនធានទឹក និង ឧតុនិយមផ្សព្វផ្សាយថា នៅថ្ងៃសៅរ៍នេះសីតុណ្ហភាពបានធ្លាក់ចុះរហូតដល់ ១៣ និង ១៥ អង្សាក្នុងខេត្តមួយចំនួន ដែលធ្វើឲ្យអាកាសធាតុចុះ​ត្រជាក់ខុសពីធម្មតា។

ក្នុងសេចក្តីប្រកាសនោះក្រសួងបានចេញតារាងព្យាករណ៍អាកាសធាតុសម្រាប់ ២៥ ខេត្តក្រុង ដែល​មានខេត្តខ្លះសីតុណ្ហភាពធ្លាក់ចុះរហូតដល់ ១៣ ទៅ ១៥ អង្សា។

ក្រសួងធនធានទឹក និង ឧតុនិយមបានបង្ហាញថាខេត្តដែលមានអាកាសធាតុត្រជាក់រហូតដល់ ១៣ អង្សានោះ គឺខេត្តរតនគិរី និង ខេត្តឧត្តមមានជ័យធ្លាក់ចុះដល់ ១៥,៥ អង្សា ហើយខេត្តមណ្ឌលគិរីធ្លាក់ចុះដល់ ១៥,៧ អង្សា​។

ក្រសួងធនធានទឹក និង ឧតុនិយមបានបង្ហាញដែរថាសម្រាប់រាជធានីភ្នំពេញសីតុណ្ហភាពធ្លាក់ចុះរហូតដល់ ២០,៤ អង្សា ហើយខេត្តកំពត និង ខេត្តកែប មានសីតុណ្ហភាពខ្ពស់ជាងគេរហូតដល់ ២២ អង្សា៕

 

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។