ភរិយាលោក កែម ឡី ធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន​ នៅអូស្រ្តាលី

អ្នកស្រី ប៊ូ រចនា (រូបពី SK Media)

ភរិយារបស់លោក កែម ឡី អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែររស់នៅក្នុងទីក្រុងស៊ីនីប្រទេសអូស្ត្រាលីចូលរួមជាមួយអ្នកស្រី ដើម្បីធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅចុងសប្តាហ៍ក្រោយ។​

ភរិយារបស់លោក កែម ឡី អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែររស់នៅក្នុងទីក្រុងស៊ីនីប្រទេសអូស្ត្រាលីចូលរួមជាមួយអ្នកស្រី ដើម្បីធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅចុងសប្តាហ៍ក្រោយ។​

តាមគម្រោងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីនៅចុងសប្តាហ៍ក្រោយនេះ ដើម្បីចូលរួមប្រជុំកំពូលអាស៊ាន-អូស្ត្រាលី។​

ក្នុងវីឌីអូឃ្លីបមួយអ្នកស្រីប៊ូ រចនា បានលើកដៃសំពះអំពាវនាវឲ្យពលរដ្ឋខ្មែររស់នៅទីនោះចូលរួមជាមួយអ្នកស្រីដើម្បីធ្វើបាតុកម្មនៅថ្ងៃសុក្រនិង ថ្ងៃសៅរ៍។​

អ្នកស្រីថ្លែងថា៖ «ជម្រាបសួរ! នាងខ្ញុំប៊ូ រចនា ជាភរិយាលោកបណ្ឌិត កែម ឡី។ នាងខ្ញុំសូមគោរពដល់ពុកម៉ែបងប្អូនដែលរស់នៅទីក្រុងស៊ីនី ចូលរួមធ្វើបាតុកម្ម​ជាមួយនាងខ្ញុំនៅថ្ងៃសុក្រ និង ថ្ងៃសៅរ៍»។

នៅក្នុងវីឌីអូឃ្លីបរយៈពេល១៧វិនាទីនោះ អ្នកស្រីមិនបានបញ្ជាក់ថា បាតុកម្មនោះធ្វើដើម្បីអ្វីនោះទេ ប៉ុន្តែលោក ហុង លីម ពលរដ្ឋខ្មែរអូស្ត្រាលីដែលជួយសម្របសម្រួលឲ្យអ្នកស្រី ប៊ូ រចនា បានទៅរស់ប្រទេសអូស្ត្រាលីនោះ ប្រាប់វិទ្យុបារាំងថា ការចេញមុខអំពាវនាវរបស់ភរិយាលោកកែម ឡី នេះជាការជំរុញលើកទឹកចិត្តពលរដ្ឋខ្មែរនៅទីនោះឲ្យកាន់តែច្រើនចូលរួមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន។​ ​

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។