ក្រសួងការងារ៖ ក្រុមហ៊ុន​ស្របច្បាប់ចំនួន៩៣នាំពលករទៅក្រៅប្រទេស

រូបភាព៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

ក្រសួងការងារបានឲ្យដឹងថា ក្រុមហ៊ុនស្របច្បាប់បញ្ជូនពលករធ្វើការនៅបរទេសមានជិត១០០ក្រុមហ៊ុន។

ក្រសួងការងារបានឲ្យដឹងថា ក្រុមហ៊ុនស្របច្បាប់បញ្ជូនពលករធ្វើការនៅបរទេសមានជិត១០០ក្រុមហ៊ុន។

ក្នុងហ្វេសប៊ុក​របស់​ក្រសួងការងារបណ្តុះបណ្តាល វិជ្ជាជីវៈ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ឈ្មោះ​​ក្រុម​ហ៊ុន​​ស្របច្បាប់បញ្ជូនពលករធ្វើការនៅបរទេសមានចំនួន៩៣ក្រុមហ៊ុន ដោយថាបច្ចុប្បន្ននេះ មា​​ន​តែ​ក្រុ​​ម​​ហ៊ុន​​​​៨៥​ប៉ុណ្ណោះ​ កំពុង​ដំណើរការងាររបស់ខ្លួន។

សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងការងារកម្ពុជា ផ្សាយកាលពី​ថ្ងៃទី៧ខែសីហាឆ្នាំ២០១៧ ឲ្យដឹងថា ពលករ​ខ្មែរ​ខុសច្បាប់​ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ មានជាង៣០ម៉ឺន ប៉ុន្តែក្នុងរយៈពេលដែល តម្រូវចុះ​បញ្ជីទទួលភាព​ស្រប​ច្បាប់ ចាប់ពីថ្ងៃទី២៤ខែកក្កដា ដល់ថ្ងៃទី៧ខែសីហាឆ្នាំ២០១៧ មានអ្នកចុះឈ្មោះបានតែ២០ម៉ឺននាក់ ​(២ ០៣ ៧៣២នាក់) នៅសល់ប្រមាណ ​១០ម៉ឺននាក់ទៀត។​

ចំពោះ លោក មឿន តុលា នាយកនៃអង្គការសង់ត្រាល់ មានប្រសាសន៍ថា តាមការប៉ាន់ប្រមាណពលករខ្មែរ នៅ​ក្រៅប្រទេស មានចំនួនប្រមាណ ១លាន៩សែននាក់ ក្នុងនោះ១លាន៦សែននាក់នៅក្នុងប្រទេសថៃ ដែល​លោកថា អ្នកស្របច្បាប់មានចំនួន ៦០ភាគរយ និងអ្នកខុសច្បាប់ចំនួន៤០ភាគរយ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។