គ.ជ.ប. ប្រតិកម្ម​នឹង​​លោក សម រង្ស៊ី ខណៈ​អំពាវ​នាវ​ទៅ​ពលរដ្ឋ​កុំឲ្យ​ចេញ​ទៅ​បោះ​ឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បាន​អំពាវនាវទៅ​ដល់​បុគ្គល​មួយ​ចំនួន ឲ្យ​បញ្ឈប់​នូវ​សកម្មភាព​នានា​ដែល​ស្ថាប័ន​នេះ​ហៅ​ថា «ខុស​ពី​គន្លង​ច្បាប់» ដែល​ជា​ការ​ប្រតិកម្ម​ទៅអតីត​មេដឹកនាំ​បក្ស​ប្រឆាំង ដែល​បាន​ជំរុញ​ពលរដ្ឋ​កុំ​ឲ្យ​ចេញ​ទៅ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ឯ​បរទេស​នោះ បាន​អំពាវ​នាវ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​​នេះ ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត ប្រសិន​បើ​អតីត​បក្ស​ប្រឆាំង​មួយ​នេះ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ​នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ​នោះ។

ប៉ុន្តែ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ គ.ជ.ប. បាន​ចាត់​ទុក​សកម្មភាព​លោក សម រង្ស៊ី ខុស​ទៅ​នឹង​គន្លង​ច្បាប់ ដែល​គ.ជ.ប. យោង​ទៅ​ដល់​ការ​ផាក​ពិន័យ​នានា​ផង​ដែរ។

ផ្ទុយ​ទៅ​វិញ គ.ជ.ប. បាន​អំពាវ​នាវទៅ​ប្រជា​ពលរដ្ឋ​ឲ្យ​ចេញ​ទៅ​បោះ​ឆ្នោត និងក្រុម​អ្នក​ឃ្លាំ​មើល​ជាតិ-អន្តរ​ជាតិ ចូល​រួម​សង្កេត​ការណ៍ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។