សមត្ថកិច្ច​ឃាត់​ខ្លួន​មនុស្ស​ជិត​៤​ពាន់​នាក់​ពាក់​ព័ន្ធ​​នឹង​បទ​ល្មើស​គ្រឿងញៀន​​​នៅ​ត្រី​មាស​ទី​១

លោកមាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(រូបភាពពីអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន)

​មនុស្ស​ជិត ៤​ពាន់​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​ក្នុង​ត្រី​មាស​ទី​១ ដើម​ឆ្នាំ​នេះ ខណៈ​ដែល​បទ​ល្មើស​​គ្រឿង​ញៀន នៅ​តែ​បន្ត​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ។

​មនុស្ស​ជិត ៤​ពាន់​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​ក្នុង​ត្រី​មាស​ទី​១ ដើម​ឆ្នាំ​នេះ ខណៈ​ដែល​បទ​ល្មើស​​គ្រឿង​ញៀន នៅ​តែ​បន្ត​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ។

អគ្គលេខាធិការ នៃ​អគ្គ​លេខាធិការ​ដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក មាស វិរិទ្ធ បាន​ប្រាប់​វីអូឌី​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា បទ​ល្មើស​គ្រឿង​ញៀន​ដល់​ទៅ ១ ៩២៥​ករណី ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​ចាប់​​ពី​ថ្ងៃ​ទី​១ ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែមីនា​កន្លង​មក​នេះ ដោយ​ឃាត់​ខ្លួន​មនុស្ស​ដល់​ទៅ ៣ ៩៤៥​នាក់ ក្នុង​នោះ​ស្ត្រី ៣១៦​នាក់។

មន្ត្រី​រូប​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ថា នៅ​ក្នុង​ចំណោម​នោះ មនុស្ស ២ ២៤៨​នាក់ ក្នុង​នោះ​ស្ត្រី ២២៣​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ការ​សង្ស័យ​ថា បាន​ជួញ​ដូរ និងរក្សា​ទុក​គ្រឿង​ញៀន ខណៈ​ដែល​មនុស្ស ១ ៦៥៧​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​ព្យាបាល ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន។

ដោយឡែក របាយការណ៍​ដែល​ផ្សាយ​លើ​វេបសាយ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា បទ​ល្មើស​គ្រឿង​ញៀន​ ១៣​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​ក្នុង​មួយ​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​ឃាត់​ខ្លួន​មនុស្ស​ចំនួន ២៩​នាក់ ក្នុង​នោះ ៧​នាក់ ជា​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន។

បញ្ហា​គ្រឿង​ញៀន ត្រូវ​បាន​រក​ឃើញ​ក្នុង​ការ​ស្ទង់​មតិ​មួយ​កាល​ពីពីរ​ឆ្នាំ​មុន​ថា ជា​ចំណុច​ខ្សោយ​ធំ​មួយ​របស់​រដ្ឋាភិបាល​ដែលដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។