ប្រជាសហគមន៍នៅព្រះវិហាររកឃើញថាមន្ត្រីតិចជាមូលហេតុនៃការបាត់បង់ព្រៃ

ការជូបជុំរបស់ក្រុមចុះល្បាត(រូបដោយ ជាង ចំរើន)

ប្រជាសហគមន៍ដែលចុះល្បាតព្រៃនៅក្នុងខេត្តព្រះវិហារជាមួយដៃគូពាក់ព័ន្ធមួយចំនួនទៀត បានអះអាងថា ចំនួនមន្ត្រីអភិរក្សតិចតួចជាមូលហេតុមួយ ក្នុងចំណោមមូលហេតុផ្សេងទៀតដែលមិនអាចទប់ស្កាត់ទប់ល្មើសកាប់ឈើ។​

កាលពីថ្ងៃទី៧ដល់ថ្ងៃទី១០ខែមេសា មានការចុះល្បាតព្រៃឡង់ស្ថិតនៅក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ ដែលមានការចូលរួមពី និស្សិត៣១នាក់ អ្នកសម្របសម្រួលកម្មវិធី ៥នាក់ ប្រជាសហគមន៍១៥នាក់ មន្ត្រីបរិស្ថាន៦នាក់ នគរបាលម្នាក់ និងទាហាម្នាក់។​

របាយការណ៍របស់ក្រុមល្បាតបានលើកឡើងថា ការកាប់បំផ្លាញព្រៃឈើនៅតែបន្តកើតមានដោយមួយផ្នែកធ្វើសកម្មភាពដោយឈ្មួញ និងប្រជាពលរដ្ឋនៅតំបន់នោះ។ របាយការណ៍បញ្ជាក់ថា ពលរដ្ឋនៅតំបន់នោះ​ខ្លះកាប់ឈើលក់ឲ្យឈ្មួញ និងខ្លះទៀតកាប់ឈើដើម្បីទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ។​

ក្រុមចុះល្បាតទាំងនេះ បានប្រជុំផ្លាស់ប្តូរយោបល់គ្នា ដើម្បីស្វែងរកមូលហេតុនៃការបាត់បង់ព្រៃ និងវិធីសាស្ត្រការពារ។​

មួលហេតុមួយដែលក្រុមល្បាតនេះរកឃើញគឺដោយសារតែមន្ត្រីការពារព្រៃឈើមានចំនួនតិចពេកក្នុងខេត្តព្រះវិហារគឺមានតែង១៦នាក់។ ចំណែកមូលហេតុផ្សេងៗទៀតមានដូចជា មន្ត្រីពាក់ព័ន្ធសហការគ្នាមិនបានល្អជាដើម​។​​

 

ដោយ ជាង សំរើន​

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ