មន្ត្រីសង្គមស៊ីវិល៖ពលករខ្មែរនៅថៃតិចតួចចាប់អារម្មណ៍ការបោះឆ្នោត​​

ពលករ​ខ្មែរ​ធ្វើការនៅថៃ

ពលករដែលកំពុងធ្វើការនៅប្រទេសថៃ មិនចាប់អារម្មណ៍ចំពោះការបោះឆ្នោតថ្នាក់ជាតិខែកក្កដាខាងមុខនេះទេ បើប្រៀបធៀបការបោះឆ្នោតកន្លងមក។ នេះបើតាមមន្ត្រីអង្គការមិនមែន​រដ្ឋាភិបាលដែលធ្វើការផ្ទាល់ជាមួយនឹងពលករក្រៅស្រុក។

មន្ត្រីកម្មវិធី នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក ឌីថេ ហូយ៉ា ឲ្យដឹងថា មកដល់ពលនេះពលករដែលកំពុងធ្វើការក្នុងប្រទេសថៃ ហាក់ដូចជា មិនចង់មកបោះឆ្នោតដូចកាលពីបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ និងបោះឆ្នោតឃុំសង្កាត់ឆ្នាំមុនទេ។

លោកថា «ប្រហែលជាគាត់អាចថាចាំមើលស្ថានភាពនយោបាយវាដូចមិនល្អអីចឹង ហើយបក្សដែលគាត់ស្រឡាញ់មិនមានវត្តមានអីចឹងទៅ ឬមួយគាត់អត់មានទំនុកចិត្តទៅលើការបោះឆ្នោតថាទទួលបានយុត្តិធម៌អីចឹង។ អញ្ចឹងប្រហែលជាមានកត្តាទាំងអស់ហ្នឹងហើយដែលគាត់មិនសូវជាចាប់អារម្មណ៍ ឬប្តេជ្ញាចិត្តមកបោះឆ្នោតដូចសព្វមួយដង»

លោកបន្តឲ្យដឹងថា ពលករនៅស្រុកថៃតាមដានស្ថានការណ៍ក្នុងប្រទេសកម្ពុជាជាប្រចាំ តាមរយៈបណ្តាញសង្គម ជាពិសេសហ្វេសប៊ុក។

VOD មិនទាន់អាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ ដោយទូរសព្ទជាប់រវល់។

បើតាមលោក ហូយ៉ា ពលករដែលកំពុងធ្វើការនៅប្រទេសថៃសព្វថ្ងៃមានចំនួនប្រហែល ១លាន ៧សែននាក់។ ចំណែកអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានយ៉ាងច្រើន ១ភាគរយប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ