ទូត​ខ្មែរ​នៅ​ឥណ្ឌូនេស៊ី​រំឭក​តំបន់​ងាយ​មាន​ការ​បំ​ផ្ទុះ​គ្រាប់​បែក

រូបភាព៖ ទិដ្ឋភាពក្រោយផ្ទុះគ្រាប់បែកនៅឥណ្ឌូនេស៊ី

ស្ថាន​ខ្មែរ​ប្រចាំ​នៅ​ប្រទេសឥណ្ឌូនេស៊ី​រំឭក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្វើការងារ​និង​សិក្សា​នៅទីនោះ​ ឲ្យ​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ ចំពោះ​តំបន់​មួយ​ចំនួន​ដោយ​ថា មួយ​រយៈ​កាល​ចុង​ក្រោយ​នេះ​ មាន​ករណី​វាយ​ប្រហារ​ដោយ​បំ​ផ្ទុះ​គ្រាប់​បែក​ជា​បន្ត​បន្ទាប់​។​

តាម​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​១៥​ខែ​ឧសភា​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ និង ជៀស​វាង​ទៅ​​កន្លែង​មួយ​ចំនួន​បើ​មិន​មាន​ការ​ចាំ​បាច់​ដូច​ជា នៅ​ស្ថានីយ៍​រថភ្លើង​ ទីស្នាក់​ការ​នគរបាល​ ព្រះ​វិហារCatholic និង​ទីប្រជុំ​ជន​នានា​ ដោយ​ថា ​ តំបន់​ទាំង​នោះ​មិន​មាន​សុវត្ថិភាព​នោះ​ទេ​។​

ការ​វាយ​ប្រហារ​បន្ត​បន្ទាប់​នោះ​ រួម​មាន​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​តាំង​ពីរ​ផ្សេង​គ្នា​ស្លាប់​២១​នាក់​ នៅ​ ថ្ងៃ​ចន្ធ​ស្លាប់​៤នាក់​ និង​នៅ​ថ្ងៃ​ពុធ​ស្លាប់​៤នាក់​។​ ​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ