តាំង សីហា ភ័យ​អរៗ ក្រោយឈ្នះ សួង សុវណ្ណថា

រូបភាព៖ តាំង សីហា ឈ្នះ សួង សុវណ្ណថា

ការប្រកួត​​មិត្ត​ភាពរវាងកីឡាករកម្ពុជា​​២រូប កាលពីថ្ងៃទី​១៩ ឧសភា ​​​មុននេះ​នៅប៉ុស្ដិ៍លេខ​​៥ព្រែក​កំពិស ​កីឡាករ​​​វ័យក្មេង តាំង សីហា បានយកឈ្នះ​លើកីឡាករជើងខ្លាំង និងចាស់​​វស្សា គួរអោយភ្ញាក់ផ្អើល ​ក្នុងពេលដែលកីឡាករ​ទាំងពីរនេះ បើនិយាយពី​​​​ក្រេឌីត និង​បទពិសោធន៍ប្រកួត​។

ការប្រកួត​​មិត្ត​ភាពរវាងកីឡាករកម្ពុជា​​២រូប កាលពីថ្ងៃទី​១៩ ឧសភា ​​​មុននេះ​នៅប៉ុស្ដិ៍លេខ​​៥ព្រែក​កំពិស ​កីឡាករ​​​វ័យក្មេង តាំង សីហា បានយកឈ្នះ​លើកីឡាករជើងខ្លាំង និងចាស់​​វស្សា គួរអោយភ្ញាក់ផ្អើល ​ក្នុងពេលដែលកីឡាករ​ទាំងពីរនេះ បើនិយាយពី​​​​ក្រេឌីត និង​បទពិសោធន៍ប្រកួត​។ ​យ៉ាងណាមិញ ក្រោយ​​​ជ័យជម្នះ​​​កីឡាករ​ ​​​តាំង សីហា បានអះអាងថា​​​​​​ភ័យអរ​ៗនៅឡើយទេ ដោយសារតែមិនដឹងថាកីឡាករជាគូប្រកួត ទាមទារ​ឡើងប្រកួតសងសឹក​ពេលណា និង​ថា​​​​បើ​​ប៉ះគ្នាជាថ្មី តើមានសំណាងបែបនេះ​ ឬអត់?

​​កីឡាករ ​​​តាំង សីហា បានថ្លែង​ក្រោយ​​ត្រូវបានប្រកាសថា​ឈ្នះ​​ពិន្ទុលើកីឡាករ​​  សួង សុណ្ណថា ថា​លោកមានការ​ភ្ញាក់​ផ្អើល បន្ទាប់ពីការប្រកួត​​ប៉ះគ្នា​ពេញរយៈពេល​​​​​​​​៥ទឹក ​​ហើយ​លទ្ធផល​ដែលបានបង្ហាញ​គឺលោក​មានប្រៀប​​ខ្លាំងជាង។ លោកថា​ការប្រកួតនៅក្នុងថ្ងៃនោះ លោកប្រើកម្លាំងបាយ​​ច្រើនជាង​​​បច្ចេកទេស ដោយសារតែម្យ៉ាង​​​ដៃគូរបស់​លោកគឺជាជើងខ្លាំង​​​​ ជាជើងចាស់ ដែលពិបាក​អោយ​លោក​វាយ​ដោយបច្ចេកទេស ហើយស្ទើរៗ​ត្រូវចំ​​គោលដៅ។ លោកថា​​លោកប្រើយុទ្ធសាស្រ្តវាយសម្រុកៗ ហើយ​បើនិយាយពីការ​រុលចូល​​វាយយកៗ លោកប្រើ​ច្រើនជាង​​​​​​ភ័យបារម្ភពីគ្រោះថ្នាក់ ​​ដោយ​​ក្នុងពេលនោះ​មិន​​ដឹងថាលោកវាយត្រូវ​​ ឬមិនត្រូវនោះទេ សំខាន់​​ត្រូវធ្វើសកម្មភា​ពកុំអោយតែ​​​គូប្រកួត​​​​វាយសម្រុកស្រួល។ ​​

ពេលខ្ញុំឡើងរេញជាមួយខ្ញុំ ​ខ្ញុំភ័យខ្លាចតែគាត់​វាយសន្លប់ ដល់ចឹង​ចេះតែ​វាយៗ​ទៅ ​​​​អត់ដឹងសោះថាចប់​ទឹក​ទី៥ ​​ខ្ញុំបានឈ្នះ​​​ពិន្ទុ

តាំង សីហា កីឡាប្រដាល់មក​ពី​ក្លិប​កងពលតូច​លេខ​៧០

អ៊ីចឹងហើយ​ទើបលោកមានការភ័យបាម្ភ នៅពេល​​​​​​ក្រោយប្រកាសថាឈ្នះ ហើយ​ស្រាប់តែពេល​ណាមួយ កីឡាករ​​​ សួង សុវណ្ណថា ​​​​​សុំប្រកាសសងសឹក។ លោកថា​ក្នុងនាមជាកីឡាករ​​​ លោក មិនខ្លាច ចំពោះការ​ប៉ះប្រកួតជាមួយដៃគូ​ដែលខ្លួនធ្លាប់ឈ្នះនោះទេ ប៉ុន្តែអ្វីដែល​លោកព្រួយបារម្ភ គឺការប៉ះគ្នាម្ដងទៀត ហើយ​មិនអាចអោយលោក​ប្រើប្រាស់យុទ្ធសាស្រ្តវាយសម្រុក​ដោយប្រើកម្លាំង ហើយបានឈ្នះដូចមុន។ តាំង សីហា បញ្ជាក់ថា គ្រូបង្វឹក​​របស់កីឡាករ​​សួង សុវណ្ណថា បានប្រកាស​​​​សុំប្រកួតជាថ្មីជាមួយលោក តែលោកមិនទាន់ដឹងថា​តើ​មន្ត្រី​សហព័ន្ធជាអ្នកផ្គូរផ្គង នឹង​ដាក់អោយ​លោកប្រកួតនៅ​​​​សង្វៀនណា និង​នៅកន្លែងណានោះទេ ​​ក្នុងពេលដែលលោកបាន​ត្រឹមតែអះអា​ងថាមិនទុកចិត្ត​សម្រាប់ជ័យជម្នះ​ជាលើកទី​២​សម្រាប់​​​​​ការប្រកួតនៅក្នុងពេលនោះ។

លោក សេង កដិកា និយាយថា ​​​សម្រាប់គូទាំង​២​លោក​នឹង​​​ផ្គូរ​ផ្គង​អោយ​​​​ឡើងប៉ះគ្នា​​​​​ក្នុងពេលឆាប់ៗ ​ដោយ​​​សារតែលោកចង់ដឹងថា​​​បើ​ការប៉ះ​គ្នា​ជាថ្មីម្ដងទៀត តើ​​កីឡាករ​​​​​ តាំង សីហា ​​​នឹងឈ្នះ​​រៀមច្បង​ម្ដងទៀត ឬ​​​កីឡាករ សួង សុវណ្ណថា។ លោកថា​មួយគូ​នេះ​អត់ទុក​យូរទេ ​ដោយសារតែខាង​កីឡាករដែលចាញ់ការប្រកួត​​​​ ​​​​​​​ក៏ចង់ឡើងប្រកួតឆាប់​​ដើម្បី​សង​សឹ​កក្ដៅៗ។ ​​​យ៉ាងណាមិញ លោកបានសរសើរថា​កីឡាករ​ តាំង សីហា ត្បិតថា​​ជាកីឡាករ​ជើងថ្មីតែថ្វីដៃ​របស់គេ​ក៏ល្អ​ផងដែរ ​​បើទោះជាជ័យជម្នះរបស់​គេនៅក្នុងថ្ងៃនោះ ​ហាក់​ជា​លទ្ធផល​​​​​ហេងហេងៗច្រើនជាង៕

Loading...

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

អត្ថបទព័ត៌មានថ្មីៗ
[wpc-weather id="75954"/]