ក្រសួង​ប្រាប់​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​

រូបភាព៖ បណ្ដាញសង្គម

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ព្រមាន​​ពលរដ្ឋ​អំពី​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​សប្ដាហ៍​ទី​១​នៃ​ខែ​ក្រោយ ដោយ​ថា កម្ពុជា​នឹង​ទទួល​រង​ប្រព័ន្ធ​សម្ពាធ​ទាប។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រសួង​ធន​ធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ទឹក​ភ្លៀង​ធ្លាក់​ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​មិថុនា​ខាង​មុខ។

ក្រសួង​បាន​ជំរុញ​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដោយ​អះ​អាង​ថា បាតុភូត​ទាំង​នេះ នៅ​តែ​បន្ត​មាន​ឥទ្ធិពល​ខ្លាំង​អំឡុង​ពេល​ដែល​កម្ពុជា​ទទួល​រង​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ