ស្ត្រីវយ័៥៦ឆ្នាំម្នាក់ស្លាប់កណ្តាលវាលស្រែ

ស្ត្រីវ័យ៥៦ឆ្នាំម្នាក់ព្រោះតែជីវភាពខ្វះខាតដើររើសខ្យងកណ្ដាលវាលស្រែវិលមុខដួលក្នុងទឹកស្លាប់
ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០១៨ វេលោម៉ោង ១៧:៣០នាទីម្សិលមិញស្ថិតនៅភូមិត្បូងក្រពើ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

នគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះឈ្មោះ រិត យ៉ាត ភេទស្រី អាយុ ៥៦ឆ្នាំ ស្នាក់នៅភូមិ ឃុំកើតហេតុខាងលើ។
ស្ត្រីរងគ្រោះដើររើសខ្យងក្នុងវាលស្រែវិលមុខដួលក្នុងទឹកបណ្តាលឲ្យស្លាប់។

មន្ត្រីប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសព បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

ជំទប់ទីពីរ ឃុំកកោះអ្នកស្រី កែវ វណ្ណា បានឲ្យដឹងថា៖<<ម៉ោ..ពីជីវភាពខ្វះខាតហើយបានប្រឹងរក ប្រឹងធ្វើចឹង ចា៎…ដោយសារគ្នាខ្វះខាតហើយគ្មានមុខរបរអីច្បាស់លាស់ចឹងហើយណាស់>>។អ្នកស្រីបន្តថា៖
ដោយសារកត្តាជីវភាពខ្វះខាត ស្រ្តីភាគច្រើនក្នុងឃុំចេញប្រកបមុខរបផ្សេងៗដើម្បីជួយទ្រទ្រង់ក្នុងជីវភាពគ្រូសារហើយអាជ្ញាធរខេត្ត នឹងស្រុកត្រូវគិតគូបញ្ហាជីវភាព ឬបណ្តុះបណ្តាលជំនាញអ្វីដល់ស្ត្រីក្នុងមូលដ្នានដើម្បីឲ្យគាត់មានមុខរបបន្ថែមក្រៅពីធ្វើស្រែ៖<<ត្រូវតែមានហើយ អ្ហ…វគ្គបណ្តុះបណ្តាល ត្រូវតែមានមុខរបរ នៅហ្នឹងផ្ទះ នៅហ្នឹងភូមិណា…បា៎..>>។ដើម្បីកុំឲ្យពួកគាត់ចេញទៅការខាងក្រៅវាអាចជួបគ្រោះថ្នាកមើលមិនឃើញ។

គួរំលឹកថា៖ដោយជីវភាពខ្វះខាត កុមារីអាយុ12ឆ្នាំម្នាក់ ឈ្មោះ ភា បូផា បានស្លាប់ដោយឆកខ្សែភ្លើង ខណៈនាងតខ្សែរភ្លើងចាប់ចង្រឹតនៅនៅភូមិត្រាចជ្រុំ ឃុំសំព្រោជ ស្រុកស្ទោង កាលពីថ្ងៃទី27 ខែឧសភា ឆ្នាំ2018 ថ្មីៗនេះ។

ដោយ​លោក ហ៊ុន ឌីម៉ូ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។