មេដឹកនាំ​ហ្វីលីពីន ឌូទើតេ ប្រាប់​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស UN ឲ្យ​ទៅ «នរក»

រូបភាព៖​ លោក ឌូទើតេ

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ បាន​ប្រាប់​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ ឲ្យ​«ចុះ​នរក» ដោយ​បាន​ព្រមាន​ប្រឆាំង​នឹង​ការ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេសនេះ។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ​នៅ​ថ្ងៃ​នេះ។

រ៉យទ័រ​បាន​ចុះ​ផ្សាយ​ថា តុលាការ​កំពូល​ហ្វីលីពីន បាន​បោះ​ឆ្នោត​សម្រេច​ដក​អ្នកស្រី Maria Lourdes Sereno ចេញ​ពីតំណែង​ប្រធាន​តុលាការ​កំពូល ក្រោយ​ពី​លោក ឌូទើតេ បាន​ចាត់​ទុក​អ្នកស្រី​ជា​«សត្រូវ» បន្ទាប់​ពី​អ្នកស្រី​បោះ​ឆ្នោត​ប្រឆាំង​នឹង​សំណើ​ដ៏​ចម្រូង​ចម្រាស់​របស់​រដ្ឋាភិបាល។ ការ​ចិត្ត​បែប​នេះ​របស់​អ្នកស្រី Maria ត្រូវ​បាន​លោក ឌូទើតេ ចាត់​ទុក​ជា​ការ​រំលោភ​លើ​វិធី​ដែល​អ្នកស្រី​ត្រូវ​បាន​តែង​តាំង​ឲ្យ​កាន់​តំណែង​នេះ។

រ៉យទ័រ បាន​ចុះ​ផ្សាយ​ថា លោក Diego Garcia-Sayan អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ឯករាជ្យ​ភាព​នៃ​ចៅក្រម និង​មេធាវី បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មកថា សេចក្ដី​សម្រេច​ដក​ហូត​អ្នកស្រី Maria នេះ បាន​បញ្ជូន​នូវ​សារ​ដ៏​ក្ដៅ​មួយ​ទៅ​កាន់​​ចៅក្រម​តុលាការ​កំពូល និង​សមាជិក​នៃ​ប្រព័ន្ធ​តុលាការ។

នៅ​មុន​ចេញ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ត្បូង​កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ លោក ឌូទើតេ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​បាន​ថ្លែង​ថា​៖ «ប្រាប់​គាត់​កុំ​ឲ្យ​លូក​លាន់​កិច្ចការ​ប្រទេស​ខ្ញុំ។ លោក​អាច​ទៅ​នរក​បាន»។

មេដឹកនាំ​ហ្វីលីពីន​រូ​បនេះ ត្រូវបាន​គេ​ដឹង​ឮ​ថា៖ ជា​អ្នក​ប្រឆាំង​នឹង​សម្ពាធ​អន្តរជាតិ និង​ថ្លែង​វាយ​ប្រហារ​មិន​សំចៃ​សម្ដី​ទៅ​លើអ្នក​រិះគន់​រូប​លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ