ក្រោយ​ពី​ថើប​ពលការិនី​ម្នាក់​ហើយ លោក ឌូទើតេ​ រង​ការ​រិះគន់​ថា បំពាន​លើ​ស្ត្រី

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានថ្កោលទោសចំពោះការថើបចំពោះកម្មករ

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ បាន​បង្ក​ឲ្យ​មាន​មតិ​រិះគន់​ជា​ថ្មី​ទៀត បន្ទាប់​ពី​លោក​បាន​ថើប​ពលការិនី​ហ្វីលីពីន​ម្នាក់​នៅ​ឯ​បរទេស អំឡុង​ពេល​លោក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កូរ៉េ​ខាង​ត្បូង។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស BBC។

លោក ឌូទើតេ កំពុង​ឡើង​ថ្លែង​ទៅ​កាន់​មហាជន​នៅ​ទីក្រុង​សេអ៊ូល នៅ​ពេល​លោក​ហៅ​ស្ត្រី​ម្នាក់​ឡើង​លើ​ឆាក និង​បាន​បញ្ចុះ​បញ្ចូល​ស្ត្រី​នោះ​ឲ្យ​ថើប​លោក។

បើ​តាម BBC ទិដ្ឋភាព​នោះ​ទទួល​បាន​ការ​អបអរ​សាទ​រ​ពី​សំណាក់​មហាជន ដែល​ភាគ​ច្រើន​បំផុត​ជា​កម្មករ​ហ្វីលីពីន។

ប៉ុន្តែ ក្រុម​សិទ្ធិ​មនុស្ស Gabriela បាន​ចាត់​ទុក​ទង្វើ​របស់​ប្រធានាធិបតី​ហ្វីលីពីន​ថា បំពាន​លើ​ស្ត្រី។

ប៉ុន្តែ ស្ត្រី​រូប​នោះ​ក្រោយ​មក​បាន​និយាយ​ថា គ្មាន​បញ្ហា​សម្រាប់​ការ​ថើប​នោះ​ឡើយ។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក ឌូទើតេ បាន​រង​ការ​ចោទ​ប្រកាន់​ថា ប្រព្រឹត្ត​មិន​សមរម្យ​ទៅ​លើ​ស្ត្រី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ