សេតវិមាន៖ កិច្ចប្រជុំមេដឹកនាំអាមេរិកនិងកូរ៉េខាងជើងធ្វើនៅកោះ Sentosa

លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ

សេតវិមាន ឲ្យដឹងកាលពីថ្ងៃទី៥មិថុនា ថា កិច្ចប្រជុំកំពូលលោកប្រធានាធិបតីអាមេរិក ដូណល់ ត្រាំ និងមេដឹកនាំ​កូរ៉េ​ខាង​​ជើង លោក គីម ជុងអ៊ុន នៅសប្តាហ៍ក្រោយ នឹងប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ Capella នៅកោះ Sentosa ប្រទេសសិង្ហបុរី។ នេះ បើតាមការចុះផ្សាយ​របស់​សារព័ត៌​មាន Channel NewsAsia។

Channel NewsAsia បានដកស្រង់សម្តីអ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders មកចុះផ្សាយថា «យើងសូមថ្លែងអំណរគុណដល់​អ្នកគាំទ្រសិង្ហបុរី ដ៏អស្ចារ្យរបស់យើង ចំពោះការ​ទទួលបដិសណ្ឋារកិច្ចរបស់ពួកគេ» ខណៈលោកស្រី បានសរសេរនៅលើបណ្តាញសង្គម Twitter ដោយបានប្រកាសពីគំរោងនៃកិច្ចប្រជុំនៃនាថ្ងៃទី១២មិថុនា។

នៅក្នុងសប្តាហ៍នេះដែរ លោកត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ផែនការសម្រាប់អ្វីដែល​ជា​កិច្ច​​ប្រជុំលើកដំបូង​រវាងប្រធានាធិបតី​អាមេរិកនិងមេដឹកនាំកូរ៉េខាងជើងកំពុង​ «ដំណើរ​ការ​យ៉ាង​ល្អ»។

បើតាម BBC កោះ Sentosa មានទំហំ៥០០ហិកតា និងស្ថិតនៅមិនឆ្ងាយពីតំបន់ដីគោកសិង្ហបុរី ដែល​​កោះ​នេះ​គឺ​ជា​​រមនីយដ្ឋាន​ប្រណីត និងកន្លែងកម្សាន្តផ្ទាល់ខ្លួន។ ប៉ុន្តែ កោះនេះ ក៏មានប្រវត្តិ​ខ្មៅងងឹត​នៃ​អំពីប្លន់តាមសមុទ្រ ការបង្ហូរឈាមនិងសង្គ្រាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ