មន្ទីរពេទ្យព្រះកេតុមាលាប្រកាសថា នឹងសហការជាមួយវេជ្ជបណ្ឌិតឯកទេសមកពីប្រទេសចិន ព្យាបាលជំងឺជូនពលរដ្ឋខ្មែរឥតគិតថ្លៃ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៩ខែមិថុនា។
មន្ទីរពេទ្យកេតុលា ឲ្យដឹងតាមសេចក្តីប្រកាសព័ត៌មានមួយ ចុះថ្ងៃទី៧ខែមិថុនានេះថា ការព្យាបាលជម្ងឺឥតគិតថ្ងៃនេះ ធ្វើឡើង៣ទីតាំងផ្សេងគ្នា ដែលទីតាំងទី១នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលាផ្ទាល់ ទី២នៅវិទ្យាល័យវត្តចាស់ ស្ថិតនៅភូមិព្រែកដំបង ខេត្តកណ្តាល និងទី៣នៅកងពលតូចលេខ៧០។
បើតាមលិខិតជូនដំណឹង ការព្យាបាលឥតគិតថ្ងៃនេះ ក្រុមគ្រូពេទ្យឯកទេសកម្ពុជា និងចិន ផ្តោតលើជំងឺ២២ប្រភេទ មាន ផ្នែកបេះដូង និងសរសៃឈាម សួត ប្រព័ន្ធរំលាយអាហារ វះកាត់ទូទៅ វះកាត់ទ្រូង វះកាត់បេះដូង វះកាត់ឆ្អឹងខ្នង ផ្នែកប្រព័ន្ធប្រសាទ តំរងនោម ភ្នែក ត្រចៀក ច្រមុះ ជាដើម។