កម្ពុជាថាមន្ត្រីជំនាញ UN បកស្រាយច្បាប់ខុសពាក់ព័ន្ធបោះឆ្នោត​

រូបភាពពី UN

ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវប្រកាសថា មន្ត្រីជំនាញUNមានទស្សនៈលម្អៀងលើក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយចេញដោយ គ.ជ.ប និង បកស្រាយខុសលើខ្លឹមសារច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។​

កាលពីថ្ងៃទី១៤ខែមិថុនា អ្នកជំនាញសិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភចំពោះដំណើរការបោះឆ្នោតនៅកម្ពុជាដោយថា មានការរឹតត្បិតលើសេរីភាពប្រព័ន្ធផ្សព្វផ្សាយ។​

ប៉ុន្តែនៅថ្ងៃទី១៥ខែមិថុនា​ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជា​ បានចេញលិខិតមួយលើកឡើងថា ក្រមសីលធម៌របស់ប្រព័ន្ធផ្សព្វផ្សាយដែលគ.ជ.ប ដាក់ចេញសម្រាប់ពេលបោះឆ្នោតនោះមិនមែនរឹតត្បិតសេរីប្រព័ន្ធផ្សព្វផ្សាយទេគឺធ្វើឲ្យដំណើរការផ្សព្វផ្សាយមានដំណើរការល្អ។​ ក្នុងលិខិតបញ្ជាក់ថា វិធានការនេះក៏បានប្រើក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្គាត់កាលពីឆ្នាំ២០១៨ដែរ ហើយទទួលបានការសរសើរពីសហគមន៍ជាតិនិងអន្តរជាតិ។​

ចំពោះវិធានការប្រឆាំងអ្នកអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោតនោះ​កម្ពុជា បកស្រាយថា សិទ្ធិបោះឆ្នោតធានាដោយច្បាប់និង ចែងក្នុងរដ្ឋធម្មនុញ្ញ។​ លិខិតនោះយោងខ្លឹមសារច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមាត្រា១៤២ចែងថា អ្នករារាំងដល់ការប្រើសិទ្ធិរបស់ពលរដ្ឋពេលបោះឆ្នោតអាចត្រូវផាកពិន័យ៥លានរៀល ដោយមិនទាន់គិតពីប្តឹងអាជ្ញា។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ