សាលាដំបូង​រាជធានីភ្នំពេញ​បញ្ជាឲ្យ​ចាប់ខ្លួន​អ្នកសារព័ត៌មានម្នាក់

អ្នកយកព័ត៌មានរបស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ម្នាក់ ប្រចាំខេត្តកំពង់ធំ លោក ហ៊ាង លីហាក់(រូបភាព៖ FN)

យោងតាម​ដីកាបង្គាប់ឲ្យ​ចាប់​ខ្លួន​របស់​ព្រះរាជអាជ្ញារង ខាំ សុផារី​ ចុះថ្ងៃទី២៦ ខែ​មិថុនា ឆ្នាំ២០១៨ បាន​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពិរុទ្ធជន​ឈ្មោះ ហ៊ាង លីហាក់ ភេទ​ប្រុស អាយុ៤៣ឆ្នាំ សញ្ជាតិ​ខ្មែរ មុខ​របរ​ខាងសារព័ត៌មាន។

លោក ហ៊ាង លីហាក់​ មានស្រុក​កំណើតនៅភូមិថ្នល់​ជាតិ ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ខណៈបុរសនេះ​កំពុងរស់​​នៅ​ក្នុង​ភូមិកំពង់ចិន​ត្បូង ឃុំកំពង់ចិន​ត្បូង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ នេះបើតាមដីកា។

ដីកា​បង្គាប់​ដដែល ​បញ្ជាក់​ថា​ លោក ហ៊ាង លីហាក់​​ មានទោស​ពីបទ​ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តសៀមរាប កាលពីខែ​កក្កដាឆ្នាំ២០១២ គឺ​បទល្មើសព្រហ្មទណ្ឌ​ដែលមានចែងឲ្យ​ផ្តន្ទាទោស​តាម​បញ្ញតិ្តមាត្រា៣៧៧និង​មាត្រា​៣៧៨នៃ​ក្រហ្មព្រហ្មទណ្ឌ។​​

បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក លោក ហ៊ាង លីហាក់​ គឺជាអ្នកយកព័ត៌មានឲ្យទូរទស្សន៍ប៉ុស្តិ៍លេខ៥ ប្រចាំខេត្តកំពង់ធំ។

តាមដីកានេះ​ ក៏បង្គាប់​ឲ្យ​ប្រធានពន្ធនាគារ (ម១) ឃុំ​ខ្លួន​ពិរុទ្ធជនឈ្មោះ ហ៊ាង លីហាក់នេះផងដែរ។ ដីការ​របស់​ព្រះរាជអាជ្ញារង ខាំ​ សុផារី ឲ្យដឹងថាលោក ហ៊ាង លីហាក់ ​ធ្លាប់ជាប់​ពន្ធធនាគារ (ម១)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ