ជំនន់​ទឹក​ភ្លៀង​ដ៏​អាក្រក់​នៅ​ជប៉ុន​សម្លាប់​មនុស្ស​៥០​នាក់ បាត់​ខ្លួន ៥០​នាក់​ទៀត

ពលរដ្ឋ​ជប៉ុន​ជាប់​នៅ​លើ​ដំបូល​ផ្ទះ​ឡោម​ព័ទ្ធ​ដោយ​ទឹក​ជំនន់ និង​រង់ចាំ​ការ​ជួយ​សង្គ្រោះនៅ​ទីក្រុង​ Kurashiki ស្ថិតក្នុង​ខេត្ត Okayama កាល​ពី​រសៀល​ថ្ងៃ​ម្សិល​មិញ។ (រូបថត៖ Japan Today)

មនុស្ស​យ៉ាង​ហោច​ណាស់ ៥០​នាក់ បាន​ស្លាប់ ខណៈ​ដែល​មនុស្ស ៥០​នាក់​ទៀត ត្រូវ​បាន​រាយការណ៍​ថា កំពុង​បាត់​ខ្លួន​នៅ​ឡើយ ដោយសារ​​ភ្លៀង​ដ៏​ជោគ​ជាំ​នៅ​ភាគ​ខាង​លិច​​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Japan Today។

សារព័ត៌មាន​ជប៉ុន​មួយ​នេះ បាន​រាយការណ៍​ថា អាជ្ញាធរ​ជប៉ុន​បាន​ចេញ​បញ្ជា​ឲ្យ​ជម្លៀស​មនុស្ស​ដល់​ទៅ ៤.៧២​លាន​នាក់ ចេញ​តំបន់​មួយ​ចំនួន​នៅ​ទីក្រុង​ឃ្យូតូ បន្ទាប់​ពី​ទីក្រុង​បុរាណ​មួយ​នេះ ទទួល​រង​ភ្លៀង​ធ្លាក់​​ជោគ​ជាំ​ចាប់​តាំង​ពី​ថ្ងៃព្រហស្បតិ៍​កន្លង​មក​នេះ ដែល​បង្ក​ឲ្យ​បាក់​ដី និង​ទឹក​ជំនន់​លិច​ផ្ទះ​សម្បែង និង​ហូរ​កួច​យក​រថយន្ត​រាប់​ម៉ឺន​គ្រឿង។

ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន បាន​ចេញ​សេចក្ដី​ប្រកាស​ព្រមាន​អំពី​ជំនន់​ទឹក​ភ្លៀង​ និង​ការ​រអិល​បាក់​ដី​ដ៏​អាក្រក់​បំផុត​ដែល​មិន​ធ្លាប់​កើត​មាន​នៅ​ក្នុង​រយៈ​ពេល ៥០​ឆ្នាំ​មក​នេះ។

ជំនន់​ទឹក​ភ្លៀង​ដ៏​អាក្រក់​មួយ​បាន​កើត​ឡើង​កាល​ពី​ខែ​សីហា ​ឆ្នាំ២០១៤​កន្លង​មក ដោយ​បាន​សម្លាប់​មនុស្ស ៧៧​នាក់ នៅ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា នៅ​ពេល​ភ្លៀង​បាន​ធ្លាក់​ជោគ​ជាំ​បង្ក​ឲ្យ​បាក់​ដី និង​បំផ្លាញ​ផ្ទះ​សម្បែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ