សមត្ថកិច្ច​ចាប់​ខ្លួន​មនុស្ស​៣៦​នាក់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​កាល​ពី​ម្សិល​មិញ

ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលើក១៩ ថ្ងៃទី ២៦ មិថុនា ២០១៨

មនុស្ស​ដល់​ទៅ ៣៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​បើ​តាម​របាយការណ៍​នគរបាល​ជាតិ។

របាយការណ៍​បង្ក្រាប​គ្រឿង​ញៀន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​បង្ហាញ​ថា បទ​ល្មើស​គ្រឿង​ញៀន​ ១៥​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​ត្រឹម​តែ​មួយ​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​ចាប់​ខ្លួន​មនុស្ស ៣៦​នាក់ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន ក្នុង​នោះ ២៦​នាក់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។

របាយការណ៍​ដដែល​នោះ បង្ហាញ​ផង​ដែរ​ថា សមត្ថកិច្ច​បាន​រឹប​អូស​បាន​មេតំហ្វេតាមីនចំនួន ១២២១​,៩៦​ក្រាម និង ១៤​កញ្ចប់​តូច។

បើតាមទិន្នន័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គិតត្រឹមដើមរយៈ​ពេល ៦​ខែ​ដើម​ឆ្នាំ​២០១៨​នេះ អាជ្ញាធរ​បង្រ្កាបបានបទល្មើសទាក់ទងនឹងគ្រឿងញៀនបានចំនួន ៣៧៥៥​ករណី ដោយ​ឃាត់ខ្លួនជនមនុស្ស​ជិត ៦ពាន់នាក់ និងរឹបអូសគ្រឿងញៀនគ្រប់ប្រភេទចំនួនជាង ២០០​គីឡូក្រាម។

​របាយការណ៍​ស្ទង់​មតិ​មួយ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក​ រក​ឃើញ​ថា បញ្ហា​គ្រឿង​ញៀន​ គឺ​ជា​ចំណុច​ខ្សោយ​មួយរបស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ