ជប៉ុន​បន្ត​គាំទ្រ​ជា​ថ្មី​ទៀត​លើ​ការ​កែ​លម្អ​ប្រព័ន្ធ​ធារាសាស្ត្រ​តាម​ដង​ទន្លេ​មេគង្គ​ក្រោម​

រូបភាព៖ Mekong River Commission for Sustainable Development

រដ្ឋាភិបាលនៃប្រទេសជប៉ុន បានអះអាងឡើងវិញនូវការគាំទ្ររបស់ខ្លួន ចំពោះគណៈកម្មការទន្លេមេគង្គក្នុងសកម្មភាពបន្តជួយគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រនៅតាមបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គក្រោម ដែល​រួមមានកម្ពុជា ឡាវ ថៃ និងវៀតណាម។

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គដែល​ចេញផ្សាយកាលពីថ្ងៃម្សិលមិញ នៅក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តទៅ នៅទីក្រុងវៀងចន្ទន៍ រវាងនាយកប្រតិបត្តិគណៈកម្មការមួយនេះ និងតំណាងមកពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទជប៉ុន នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨  ជប៉ុននៅតែផ្ដល់ការគាំទ្រគម្រោងនេះ និងក៏ដូចជាសកម្មភាពនានាដែល​ពាក់ព័ន្ធ។ តាមប្រភពដដែល គម្រោង​នេះត្រូវការទឹកប្រាក់១.៤លាន​ដុល្លា​។​

សេចក្តីប្រកាសព័ត៌មានបន្តទៀតថា ក្នុងរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០១៧ដល់ឆ្នាំ២០២១ ការគាំទ្ររបស់ជប៉ុនផ្តោតលើការកែលម្អប្រព័ន្ធធារាសាស្ត្រដោយធ្វើយ៉ាងណាមិនឲ្យប៉ះពាល់ដល់ត្រីដែលមានជាអាទិ៍ ការជំរុញការតំលើងសម្ភារបរិក្ខា​ជួយសម្រួលដល់បន្លាស់ទីរបស់ត្រី​ក្នុងប្រព័ន្ធធារាសាស្រ្ត​ ការគ្រប់គ្រងការផ្លាស់ប្តូរការប្រើប្រាស់ដីកសិកម្ម កែលម្អមូលដ្ឋានទិន្នន័យប្រព័ន្ធធារាសាស្រ្ត និងគាំទ្រការប្រើប្រាស់ទឹកក្រោមដីប្រកបដោយនិរន្តរភាពនិងការគ្រប់គ្រងសម្រាប់ផលិតកម្មដំណាំនៅទូទាំងអាងទន្លេមេគង្គក្រោម។

រដ្ឋាភិបាលជប៉ុនគឺជាដៃគូអភិវឌ្ឍន៍យូរអង្វែងរបស់គណៈកម្មការទន្លេមេគង្គ។ ចាប់តាំងពីឆ្នាំ ២០០១ រដ្ឋាភិបាលប្រទេសនេះ បានផ្តល់ថវិកាជាង ១៣លានដុល្លារ ដើម្បីគាំទ្រគម្រោងជាច្រើនរួមទាំងការគ្រប់គ្រងទឹកជំនន់និងគ្រោះរាំងស្ងួត ប្រព័ន្ធធារាសាស្ដ្រ ការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពការផ្លាស់ប្តូរអាកាសធាតុនិងការគ្រប់គ្រងបរិស្ថានជាដើម។

លោក Pham Tuan Phan អគ្គនាយករងនៃ MRC និងលោក Hidefumi Murashita (ទី 3 ស្តាំ) អនុប្រធានការិយាល័យកិច្ចសហប្រតិបត្តិការលើកកម្ពស់ដីធ្លីនៅក្រៅប្រទេសនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទធ្វើការពិភាក្សានៅក្នុងកិច្ចប្រជុំនៅទីក្រុងវៀងចន្ទន៍ ថ្ងៃទី ៥ កក្កដា ២០១៨។
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ