កង​រាជ​អា​វុធ​ហត្ថ​ចល័ត​កម្លាំង​ពី​ភ្នំពេញ​ទៅ​ខេត្ត​ស្វាយ​រៀង​

រូបភាព៖ បណ្ដាញសង្គម

កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹង​ចល័ត​កម្លាំង​ ៨០០​នាក់​ ពី​រាជ​ធា​នី​ភ្នំពេញ​ទៅ​ខេត្ត​ស្វាយរៀង​ ដើម្បី​ចូល​រួម​ក្នុង​ពិធី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥​ ទិ​វា​រាជ​អា​វុធ​ហត្ថ​។

​តាមសេចក្តីប្រកាសព័ត៌មាន​កងរាជអាហត្ថចេញផ្សាយនៅថ្ងៃទី១០ខែកក្កដា បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថចាប់ផ្តើមចល័តចេញពីភ្នំពេញនៅថ្ងៃទី១២ និងចល័តចូលភ្នំពេញវិញនៅថ្ងៃទី១៤ខែកក្កដា។​

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានអោយដឹងថា​ ក្នុងការបា្ររព្ធពិធីនៅខេត្តស្វាយរៀងនេះ មានការប្រកួតកីឡាបាល់ទាត់ ការប្រកួតចម្រៀងរបស់កងកម្លាំងជាការអបអរសាទរ និងដើម្បីឆ្លៀតឧកាសសម្ពោធទីបញ្ជាការថ្មីមួយដែលទើបនឹងសាងសង់រួចរាល់ មិនមានការនាំយកគ្រឿងសព្វាវុធតូចធំណាមួយទៅចូលរួមក្នុងកម្មវិធីនេះទេ។

ការចល័តទ័ពនេះ ធ្វើឡើងក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត ដែលគណបក្សនានារៀបចំហែជាក្បួនដើម្បីផ្សព្វផ្សាយគោលនយោបាយ។​

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក​ សាម អ៊ីន យល់ថា ការចល័តកម្លាំងប្រដាប់វុធនេះ មិនធ្វើឲ្យពលរដ្ឋភ័យខ្លាចនោះទេ។​

លោក កន សាវាង្ស មន្ដី្រជាន់ខ្ពស់របស់អង្គការខុមហ្វ្រែល ក៏យល់ឃើញប្រហាក់ប្រហែលលោក សាម អ៊ីនដែរ ដោយថា មិនជះឥទ្ធិពលធ្វើឲ្យពលរដ្ឋភ័យខ្លាចទេ ប៉ុន្តែលោក សាវាង្សថា បើសិនបើមិនមានការចល័តកម្លាំងនេះវាជាការល្អ ក្នុងអំឡុងឃោសនា។​

ការឃោសនាបោះឆ្នោត អាណត្តិទី៦នេះ មានរយៈពេល២១ថ្ងៃគឺចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី២៧ខែកក្កដា ចំណែកការបោះឆ្នោតប្រព្រឹត្តទៅនៅថ្ងៃទី២៩ខែកក្កដា។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ