ចាងហ្វាងកាសែតម្នាក់នៅសៀមរាបត្រូវឃាត់ខ្លួន​ករណីប្រើអាវុធបាញ់មន្ត្រីយោធា

លោក ឆោម ស៊ីថា ជាចាងហ្វាងកាសែត ជាប់ពីបទប្រើប្រាស់អាវុធខុសច្បាប់ (រូបភាព៖ បណ្ដាញសង្គម)

សមត្ថកិច្ចខេត្តសៀមរាប បានឃាត់ខ្លួនចាងហ្វាងកាសែតមួយ ឈ្មោះកាសែត«ដំណឹងកម្ពុជា» ដោយចោទថា ជាប់ពាក់ព័ន្ធការប្រើប្រាស់អាវុធខុសច្បាប់ បាញ់ប្រហារលើមន្ត្រីយោធា។​

អធិការស្រុកស្វាយលើលោក ស៊ុន អេង ឲ្យដឹងថា កាលពីរសៀលថ្ងៃអង្គារម្សិលមិញ ជនសង្ស័យឈ្មោះ ឆោម ស៊ីថា ជាចាងហ្វាងកាសែត មានជម្លោះនិងប្រើប្រាស់កាំភ្លើងខ្លីម៉ាកK54បាញ់មន្ត្រីយោធាឈ្មោះ ម៉ី ស៊ូ ប៉ុន្តែមិនបង្កគ្រោះថ្នាក់ទេដោយសារមន្ត្រីយោធា បើករថយន្តគេចខ្លួនទាន់។​

លោក ស៊ុន អេង ឲ្យដឹងទៀតថា នៅព្រឹកថ្ងៃពុធនេះ សមត្ថកិច្ចកំពុងតែរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅថ្នាក់ខេត្តឲ្យបន្តនីតិវិធីផ្លូវច្បាប់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ